កីឡា
អ៊ុយក្រែន មិនអស់ចិត្តនឹង IPC អនុញ្ញាតឱ្យរុស្ស៊ី ចូលប្រកួតប៉ារ៉ាឡាំពិក២០២៤
ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ក្រោមទង់ជាតិអព្យាក្រឹត បន្ទាប់ពីការបោះឆ្នោតហាមឃាត់ជុំវិញជម្លោះរបស់ពួកគេជាមួយអ៊ុយក្រែន ត្រូវបានបរាជ័យកាលពីខែកញ្ញា។

ការបោះឆ្នោតនៅក្នុងមហាសន្និបាតរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន បានឃើញសមាជិកចំនួន ៧៤នាក់ បានជំទាស់នឹងការហាមឃាត់រុស្ស៊ី និងបេឡារុស្ស ក្នុងនោះមាន ៦៥សម្លេងគាំទ្រឱ្យចូលរួម និង ១៣សម្លេងអនុប្បវាទ។
លោក Valeriy Sushkevych ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតត្រូវបានធ្វើឱ្យខូចគុណភាព ដោយចោទប្រកាន់ប្រតិភូមួយចំនួនមកពីប្រទេសនៅតំបន់អាហ្វ្រិកថា «មានសម្ពាធនយោបាយយ៉ាងសំខាន់ពីប្រទេសរុស្ស៊ីតាមរយៈស្ថានទូត និងរដ្ឋាភិបាល»។

ការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា បន្ទាប់ពីកីឡាអូឡាំពិកបានបញ្ចប់១ខែ។
គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានបដិសេធធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះ ប៉ុន្តែនឹងនាំពាក្យសម្ដីចោទប្រកាន់ទៅប្រធានរបស់ខ្លួនគឺលោក Andrew Parsons បន្ទាប់ពីការបោះឆ្នោតនៅ Manama ត្រូវអនុញ្ញាតឱ្យអត្តពលិកមានពិការភាពរុស្ស៊ី និងបេឡារុស្សចូលរួមប្រកួតប្រជែងនៅប៉ារ៉ាឡាំពិក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


