កីឡា
តារាបាល់ទះឆ្នើម គួន មុំ ប្រាប់ពីកត្តាអំណោយផលរបស់ក្រុមបាល់ទះកម្ពុជា
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះវិសាខា គួន មុំ បានសង្កេតឃើញកាយសម្បទារបស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាមានអំណោយផលល្អមិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ ប៉ុន្តែបទពិសោធ និងស្មារតីនៅមានកម្រិត។

តាមរយៈបទពិសោធធ្លាប់លេងនៅប្រទេសវៀតណាម និងឥណ្ឌូណេស៊ី គួន មុំ បានលើកឡើងថា ៖«សម្រាប់បទពិសោធដែលខ្ញុំធ្លាប់ទៅលេងនៅក្រៅប្រទេសដូចជាវៀតណាម ឥណ្ឌូណេស៊ី ឃើញគេមានក្រុមច្រើនចូលរួមប្រកួតប្រជែង។ ការរៀបចំរបស់គេច្បាស់លាស់មានលីគ មានពានច្រើន។ ធន់ធានកីឡាករគេ បើតាមខ្ញុំសង្កេតមើលអត់លើយើងប៉ុន្មានទេ»។
គួន មុំ បានរៀបរាប់ថា ៖«បើមើលក្រុមជម្រើសជាតិយើង ធៀបជាមួយក្រុមជម្រើសជាតិរបស់គេ កាយសម្បទារបស់កម្ពុជាយើងមានម៉ាចប់ ចង់ល្អជាងគេផង ប៉ុន្តែយើងខ្វះបទពិសោធនៃការលេង និងបច្ចេកទេសរបស់គ្រូបង្ហាត់។ គ្រូបង្វឹកគេមានផ្លាស់ប្តូរពីក្លិបមួយទៅក្លិបមួយច្រើន ធ្វើឲ្យកីឡាករគេទទួលបានបទពិសោធថ្មីៗច្រើន សមត្ថភាពកាន់តែរីកចម្រើន»។

ការលើកឡើងខាងលើរបស់ គួន មុំ បន្ទាប់ពីកម្ពុជារៀបចំឲ្យមានលីគបាល់ទះកំពូលកម្ពុជាជាលើកដំបូងដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខ។ កីឡាករដែលធ្លាប់លេងនៅប្រទេសវៀតណាម និងឥណ្ឌូណេស៊ីរូបនេះបានចាត់ទុក«តេជោលីគ»ជាសសរស្តម្ភក្នុងការពង្រឹង និងជំរុញវិស័យកីឡាបាល់ទះកម្ពុជា។
គួច មុំ បានបន្ថែមថា ៖«ក្នុងនាមខ្ញុំជាកីឡាករម្នាក់ ខ្ញុំសប្បាយចិត្តខ្លាំងសម្រាប់សហព័ន្ធយើងអាចបង្កើតលីគបានជាលើកដំបូង។ នេះជាការអភិវឌ្ឍមួយជំហានទៀតដែលយើងមិនធ្លាប់មានពីមុន។ ខ្ញុំសង្ឃឹមថា លីគនេះនឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ជំរុញឲ្យកម្ពុជាសំបូរធនធានកាន់តែច្រើន ក្រុមជម្រើសជាតិកាន់តែខ្លាំង»។

តាមការគ្រោងទុក ការប្រកួត«តេជោលីគ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមានក្រុមបាល់ទះអាជីពចំនួន៨ចូលរួមប្រកួតរួមមានក្រុមបាល់ទះវិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមនគរបាលព្រះសីហនុ ក្រុមនគរបាលពោធិ៍សាត់ និងក្រុមនគរបាលខេត្តកណ្តាល។
ជុំទី១ ការប្រកួតជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុម២ទាបជាងគេត្រូវបានកាត់ចេញ ហើយក្រុមលេខ១ដល់៦ត្រូវបន្តប្រកួតវិលជុំសន្សំពិន្ទុជុំទី២។ ក្រោយចប់ជុំទី២ ក្រុមមានពិន្ទុទាបជាងគេ២ត្រូវបានកាត់ចេញ និងមាន៤ក្រុមឡើងទៅជុំទី៣ដែលត្រូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?