កីឡា
ឱកាសល្អសម្រាប់យុវជន ក្លិបព្រះខ័នរាជស្វាយរៀងប្រកាសជ្រើសរើសថ្នាលយុវជន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសជ្រើសរើសកីឡាករវ័យក្មេង ដែលមានទេពកោស្យ និងស្រឡាញ់ចូលចិត្តបាល់ទាត់ចាប់ពីអាយុ១០ឆ្នាំទៅ១២ឆ្នាំ អាចចូលរួមធ្វើតេស្តសមត្ថភាពដើម្បីទទួលបានឱកាសបណ្តុះបណ្តាលក្លាយជាកីឡាករបាល់ទាត់អាជីព។

ប្អូនៗនៅខេត្តស្វាយរៀងដែលមានទេពកោស្យ និងចំណងចំណូលចិត្តបាល់ទាត់អាចដាក់ពាក្យដើម្បីចូលរួមតេស្តនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៩ ដល់១១ព្រឹក នៅតារាងបាល់ទាត់ CRS SPORT។
សម្រាប់លក្ខខណ្ឌក្នុងការចូលរួម យុវជនត្រូវមានសំបុត្រកំណើតចន្លោះឆ្នាំ២០១១ ដល់ ២០១៣ ហើយការចុះឈ្មោះចាប់ផ្តើមទទួលពាក្យពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ចំពោះប្អូនៗដែលជាប់ក្នុងការធ្វើតេស្តនឹងក្លាយជាក្រុមយុវជនរបស់ព្រះខ័នរាជស្វាយរៀងសម្រាប់ការសិក្សារៀនសូត្រ ហ្វឹកហាត់ និងបណ្តុះបណ្តាលបាល់ទាត់លក្ខណៈអាជីព។ ជាពិសេស ពួកគេនឹងបានលេងក្នុងពានរង្វាន់យុវជនផ្សេងៗដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីព៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


