កីឡា
ស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន សង្ឃឹមខ្ពស់ឡើងវគ្គ៤ក្រុមពានសម្តេចតេជោ
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ បានចាប់ឆ្នោតគូប្រកួតរួចរាល់ហើយដោយឃើញក្រុមខ្លាំង៤ហាក់ដូចជាមានភាគរយច្រើនក្នុងការឡើងទៅកាន់៤ក្រុមចុងក្រោយ។

វគ្គ១៦ត្រូវបានចាប់ឆ្នោតចេញជាពីរផ្នែកគឺនៅផ្នែកខាងឆ្វេងមាន៨ក្រុម និងផ្នែកខាងស្តាំមាន៨ក្រុម។
៨ក្រុមផ្នែកខាងឆ្វេង
- ក្រុមបឹងកេត ប៉ះ ក្រុមសៀមរាបអេហ្វហស៊ី ហើយ អង្គរស៊ីធី ប៉ះ អាយអេសអាយ ដង្កោសែនជ័យ។ ពីរគូនេះ ក្រុម២ដែលទទួលបានជ័យជម្នះបានឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ ហើយក្រុម១ឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ ហើយ ព្រះខ័នរាជស្វាយរៀង ប៉ះ ក្រុមខេត្តកំពង់ធំ ឬ ក្រុមខេត្តបន្ទាយមានជ័យ (គូនេះកំពុងប្រកួតជម្រុះថ្នាក់ជាតិ)។ ពីរគូនេះ ក្រុម២ដែលទទួលបានជ័យជម្នះបានឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ និងក្រុម១ឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


៨ក្រុមផ្នែកខាងស្តាំ
- ក្រុមក្រសួងមហាផ្ទៃ ប៉ះ ក្រុមខេត្តព្រៃវែង ហើយ ក្រុមខេត្តកំពង់ចាម ប៉ះ ក្រុមវិសាខា។ ពីរគូនេះ ក្រុម២ដែលទទួលបានជ័យជម្នះឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ ហើយក្រុម១ឈ្នះបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ក្រុមគិរីវង់សុខសែនជ័យ ប៉ះ ក្រុម ក្រសួងការពារជាតិ ហើយ ក្រុមភ្នំពេញក្រោន ប៉ះ ក្រុមខេត្តត្បូងឃ្មុំ។ ពីរគូនេះ ក្រុម២ដែលទទួលបានជ័យជម្នះឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ ហើយក្រុម១ឈ្នះបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


មើលតាមសមត្ថភាពក្រុមទាំង១៦ខាងលើឃើញថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឹងកេត អាចប៉ះ ព្រះខ័នរាជស្វាយរៀង ហើយ វិសាខា អាចប៉ះ ភ្នំពេញក្រោន។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិពានសម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២៤ អនុញ្ញាតឲ្យកីឡាករបរទេសចូលរួមប្រកួតដូចក្នុងលីគដែរ ដូច្នេះការប្រកួតប្រជែងពិតជាតឹងតែងខ្លាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


