កីឡា
Justin Hubner នៅលីគកំពូលអង់គ្លេសនឹងមានវត្តមានក្នុងការប្រកួត AFC Asian Cup
ខ្សែការពារវ័យក្មេង Justin Hubner ជាកូនកាត់ហុល្លង់-ឥណ្ឌូណេស៊ី ត្រូវបានគ្រូបង្វឹកជម្រើសជាតិឥណ្ឌូណេស៊ីកោះហៅចូលរូមក្រុមធំដើម្បីតៀមការប្រកួតពានរង្វាន់ AFC Asian Cup ក្នុងខែមករានេះ។

កីឡាករ Justin Hubner កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៣ ជាកីឡាករបាល់ទាត់អាជីព ដែលលេងជាខ្សែការពារកណ្តាលនៅក្លិប Wolverhampton Wanderers ក្របខណ្ឌ Premier League។ រូបគេកើតនៅប្រទេសហុល្លង់ មានម្តាយជាជនជាតិហុល្លង់ និងឪពុកជាជនជាតិឥណ្ឌូណេស៊ី ប៉ុន្តែរូបគេបានសម្រេចចិត្តលេងតំណាងឲ្យឥណ្ឌូណេស៊ី។
នៅខែតុលា ឆ្នាំ២០២២ Hubner ត្រូវបានហៅចូលរួមក្រុមឥណ្ឌូណេស៊ីអាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់លោក Shin Tae-yong។ ខ្សែការពារវ័យក្មេងរូបនេះក៏បានចូលរួមក្រុមឥណ្ឌូណេស៊ី ក្នុងការទៅហ្វឹកហាត់នៅប្រទេសតួកគីក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ Hubner បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមធំរបស់ឥណ្ឌូណេស៊ីទល់នឹងលីប៊ីក្នុងការប្រកួតមិត្តភាព។

ខ្សែការពារកណ្ដាល Justin Hubner ធ្លាប់បានចូលរួមជាមួយក្រុមជម្រើសហុល្លង់អាយុក្រោម២០ឆ្នាំ កាលពីឆ្នាំ២០២១ ដោយបង្ហាញខ្លូនបាន១២លើក។ នៅឆ្នាំ២០២២ រូបគេបានចូលរួមជាមួយក្រុមឥណ្ឌូណេស៊ីអាយុក្រោម២០ឆ្នាំ បង្ហាញបាន២លើក ខណៈឆ្នាំ២០២៤ ត្រូវបានក្រុមធំឥណ្ឌូណេស៊ី កោះហៅចូលរួមក្នុងការប្រកួតពានរង្វាន់ AFC Asian Cup។
ក្រុមឥណ្ឌូណេស៊ី ស្ថិតក្នុងពូល D រួមមានក្រុមជប៉ុន អុីរ៉ាក់ និង វៀតណាម។ ការប្រកួតដំបូងរបស់ឥណ្ឌូណេស៊ី ត្រូវជួបក្រុមអុីរ៉ាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Ahmed bin Ali ក្នុងប្រទេសកាតារ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


