កីឡា
កីឡាករអ៊ីស្រាអែលត្រូវបានបណ្តេញចេញពីតួកគីពីបទ”ញុះញង់ឱ្យស្អប់”
កីឡាករសញ្ជាតិអ៉ីស្រាអែល Eden Karzev របស់ក្លិបតួកគី Başakşehir ដែលកំពុងខ្ចីជើងពី Maccabi Tel Aviv ត្រូវបានឃុំខ្លួន និងដោះលែងវិញ បន្ទាប់ពីត្រូវបានស៊ើបអង្កេតអំពីសារមួយពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។

កីឡាករបានចាកចេញពីប្រទេសតួកគី បន្ទាប់ពីតុលាការក្រុងអ៉ីស្តង់ប៊ុលបានដាក់ពិន័យ និងបណ្តេញចេញ។ កីឡាករបាល់ទាត់ជនជាតិអ៉ីស្រាអែលនៅក្លិប Başakşehir របស់ប្រទេសតួកគីកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការបង្ហោះសារថា “នាំពួកគេទៅផ្ទះវិញឥឡូវនេះ” ដោយសំដៅទៅលើចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់។ ក្លិបនៅទីក្រុងអ៉ីស្តង់ប៊ុលបានបើកសវនាការកាត់ទោស Karzev នៅដើមសប្តាហ៍នេះ។
ការស៊ើបអង្កេតបានកើតឡើងនៅថ្ងៃតែមួយដែលកីឡាករបាល់ទាត់អ៉ីស្រាអែលម្នាក់ទៀតគឺ Sagiv Jehezkel ត្រូវបានឃុំខ្លួនរយៈពេលខ្លី និងចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះការចែករំលែកសារអំពីជម្លោះនៅហ្គាហ្សា បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យក្លិប Antalyaspor។

កីឡាករ Jehezkel បានចាកចេញពីប្រទេសតួកគី បន្ទាប់ពីត្រូវបានចោទប្រកាន់ជាផ្លូវការដោយតុលាការក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃចន្ទសប្តាហ៍មុន ហើយត្រូវបានស្វាគមន៍ និងគាំទ្រនៅពេលគាត់ត្រឡប់ទៅប្រទេសកំណើត។
ក្លិប Başakşehir បានចុះហត្ថលេខានាំយក Karzev ពីក្លិបអ៉ីស្រាអែល Maccabi Tel Aviv ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំមុន។ Başakşehir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “កីឡាករត្រូវបានពិន័យស្របតាមបទប្បញ្ញត្តិ និងវិន័យរបស់ក្លិប ហើយវាត្រូវបានចាត់ទុកថាសមរម្យសម្រាប់កីឡាករបាល់ទាត់ដើម្បីបន្តអាជីពរបស់នៅបរទេស”។
ក្លិប Maccabi បានប្រកាសថា កីឡាករវ័យ២៣ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិអ៉ីស្រាអែល៥ដងនឹងត្រឡប់ទៅក្លិប Tel Aviv ពីការខ្ចីជើងរបស់ក្លិប Başakşehir រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣-២៤។

ជាមួយគ្នានេះ ការឃុំខ្លួនកីឡាករ Sagiv Jehezkel មួយយប់ក្នុងប្រទេសតួកគី បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលខឹងសម្បារ។ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បាននិយាយថា វាបានបង្ហាញថា “តួកគីបានក្លាយជារបបផ្តាច់ការដ៏ខ្មៅងងឹត”៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


