កីឡា
អតីតជម្រើសជាតិហូឡង់ម្នាក់ជាប់ពន្ធនាគារ៦ឆ្នាំពីបទជួញដូរគ្រឿងញៀន
តុលាការហូឡង់បានកាត់ទោសអតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិ និងសមាជិកក្លិប Ajax កីឡាករ Quincy Promes ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទរត់ពន្ធកូកាអ៉ីនជាងមួយពាន់គីឡូក្រាម។

អ្នកនាំពាក្យម្នាក់បានប្រាប់ AFP ថា កីឡាករវ័យ៣២ឆ្នាំដែលលេងឱ្យក្លិប Spartak Moscow មិនមានវត្តមាននៅតុលាការដើម្បីស្តាប់សាលក្រមឡើយ។ ការប៉ុនប៉ងពីមុនដើម្បីធ្វើបត្យាប័នរូបគេពីទីក្រុងម៉ូស្គូបានបរាជ័យហើយកាលពីថ្ងៃពុធចៅក្រមនៅតុលាការខណ្ឌ Amsterdam បានចេញដីកាសម្រាប់ការចាប់ខ្លួនកីឡាកររូបនេះ។
ក្នុងខ្លឹមសារសង្ខេប ប្រធានចៅក្រម លោក M. Vaandrager បាននិយាយថា Promes គឺជាគំរូដល់មនុស្សជាច្រើន ជាពិសេសយុវជន ដោយសារទេពកោសល្យបាល់ទាត់របស់គេ។ ចៅក្រមបាននិយាយថា ៖«ជនសង្ស័យគឺតែងតែនៅក្នុងព័ត៌មាន, សកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងមានអ្នកគាំទ្រទូទាំងពិភពលោក»។
ចៅក្រមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នេះគឺជាការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារគាត់ព្យាយាមបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន…ដោយបានចូលរួមក្នុងការជួញដូរគ្រឿងញៀនអន្តរជាតិធំៗ។ តុលាការចាត់ទុកថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំគឺសមរម្យ»។
តុលាការបាននិយាយថា Promes ដោយមានជំនួយពីអ្នកសមគំនិតបានរត់ពន្ធកូកាអ៉ីនសរុបចំនួន ១,៣៦៣គីឡូក្រាមពីប្រទេសប្រេស៊ីល ទៅកាន់ប្រទេសហូឡង់ តាមរយៈកំពង់ផែ Antwerp ក្នុងប្រទេសបែលហ្ស៊ិក កាលពីឆ្នាំ២០២០។ កីឡាករបាល់ទាត់នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការកាត់ទោសកាលពីថ្ងៃពុធ។

ក្នុងករណីដាច់ដោយឡែកមួយ Promes ត្រូវបានកាត់ទោសឱ្យជាប់គុក ១៨ខែរួចហើយ និងបង្គាប់ឱ្យបង់ប្រាក់សំណងសម្រាប់ការចាក់សម្លាប់បងប្អូនជីដូនមួយរបស់គេលើខ្សែកដែលលួច។
គួរដឹងដែរថា Promes ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៥០លើក សម្រាប់ក្រុមជម្រើសជាតិហូឡង់ និងជាផ្នែកមួយនៃក្រុមដែលបានចាញ់សាធារណរដ្ឋឆេក ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ Euro 2020 ដែលត្រូវបានពន្យារពេលដល់ឆ្នាំ២០២១ ដោយសារតែកូវីដ១៩។
ឆ្នាំ២០១៩ Promes បានចូលរួមជាមួយក្លិបយក្សហូឡង់ Ajax ក្នុងទីក្រុង Amsterdam បន្ទាប់ពីការផ្ទេរ ១៥លានអឺរ៉ូពីក្លិប Sevilla របស់អេស្ប៉ាញ។ ឆ្នាំ២០២១ រូបគេបានចាកចេញពីរដ្ឋធានីហូឡង់ ទៅកាន់ទីក្រុងម៉ូស្គូ ជាកន្លែងដែលចូលលេងឱ្យ Spartak តាំងពីពេលនោះមក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»