កីឡា
ក្លិបបាល់ទាត់ម៉ិកស៊ិកមួយចុះបញ្ជីផ្សារភាគហ៊ុនរកលុយជួសជុលកីឡដ្ឋានត្រៀម World Cup 2026
Club America នឹងក្លាយជាក្លិបបាល់ទាត់ម៉ិកស៊ិកដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ជាមួយប្រាក់មួយចំនួនដែលរៃអង្គាសបានពីការលក់ផ្សារហ៊ុន នឹងទុកសម្រាប់ការជួសជុលកីឡដ្ឋាន Azteca នៅមុនការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) លើទឹកដីរបស់ខ្លួន។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ិកស៊ិកនឹងត្រូវចុះបញ្ជីនៅផ្សារហ៊ុនម៉ិកស៊ិក (BMV) ក្រោមឈ្មោះក្រុមហ៊ុន Ollamani ដែលគ្រប់គ្រងប្រតិបត្តិការរបស់ក្លិប កីឡដ្ឋាន និងអាជីវកម្មផ្សេងទៀតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Grupo Televisa។
ភាគហ៊ុននឹងមានតម្លៃដំបូង ២.៥៩ប៉េសូម៉ិកស៊ិក (ប្រហាក់ប្រហែល ០.១៥ដុល្លារ) ដែលជាតម្លៃទាបបំផុតមួយនៅក្នុងទីផ្សារភាគហ៊ុន។ នេះបើយោងតាម BMV នៅក្នុងយុទ្ធសាស្រ្តរបស់ Grupo Televisa ដើម្បីរកហិរញ្ញប្បទានពី ១៥០ដល់១៦០លានដុល្លារ សម្រាប់ការជួសជុលកីឡដ្ឋាននេះ។

Club America ដែលជាក្លិបជោគជ័យបំផុតរបស់ម៉ិកស៊ិក និងជាម្ចាស់ជើងឯក គឺជាក្រុមបាល់ទាត់ដែលមានតម្លៃបំផុតទី១០ នៅអាមេរិកឡាទីន។ យោងតាមបញ្ជីឈ្មោះ Forbes កាលពីឆ្នាំមុន ជាមួយនឹងតម្លៃ ២៥៦.១លានដុល្លារអាមេរិក រួមទាំងកីឡដ្ឋានផងដែរ។
កីឡដ្ឋានដែលសាងសង់រួចរាល់នៅឆ្នាំ១៩៦៦ និងមានកៅអីផ្ទុកទស្សនិកជន ៨៣,២៦៤នាក់មួយនេះ គឺជាកីឡដ្ឋានដំបូងគេដែលធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រចំនួនពីរដង ក្នុងឆ្នាំ១៩៧០ ដោយពេលនោះ លើកពានដោយកីឡាកររបស់ប្រេស៊ីល លោក Pele និងលើកទី២ ក្នុងឆ្នាំ១៩៨៦ លើកពានដោយអាហ្សង់ទីន Diego Maradona។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង East Rutherford រដ្ឋ New Jersey។
កីឡដ្ឋាន Azteca នឹងរៀបចំការប្រកួតបើកឆាក ការប្រកួតវគ្គចែកពូលចំនួន២ ផ្សេងទៀត មួយប្រកួតក្នុងវគ្គជម្រុះដំបូង និងមួយប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


