កីឡា
វឿន វាសនា អាចប្រជែងពានឯកត្តជន៣ជាមួយ Bagunas លីគបាល់ទះតៃវ៉ាន់
ក្រុមបាល់ទះ Winstreak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងលេង បានក្លាយជាម្ចាស់ជើងឯកលីគបាល់ទះកំពូលតៃវ៉ាន់ រដូវកាល២០២៣-២៤ បន្ទាប់ពីរកបានពិន្ទុដាច់ឆ្ងាយលើគូប្រជែង។

លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League មាន៦ក្រុមដោយការប្រកួតមាន៤ជុំ។ ក្រុមនីមួយៗត្រូវប៉ះគ្នា៤ដង។ Winstreak បានឆ្លងកាត់១៨ប្រកួត រកបាន៤៦ពិន្ទុ បន្ទាប់ពីឈ្នះ១៧ និងចាញ់១ បានក្លាយជាជើងឯកដោយស្វ័យប្រវត្តិ បើទោះជានៅសល់២ប្រកួតទៀត។
នៅពេលនេះ ម្ចាស់ជើងឯករកឃើញ នៅឡើយតែម្ចាស់ពានរង្វាន់ឯកត្តជន។ វឿន វាសនា ជាកីឡាករលេចធ្លោម្នាក់របស់ Winstreak ដែលមានលទ្ធភាពឈ្នះពានរង្វាន់ឯកត្តជន ប៉ុន្តែរូបគេត្រូវប្រជែងជាមួយកីឡាករល្អរបស់ហ្វីលីពីន Bryan Bagunas ដែលជាសមាជិកលេចធ្លោរបស់ Winstreak ក្នុងលីគបាល់ទះតៃវ៉ាន់រដូវកាលនេះ។

កាលពីរដូវកាលមុន លីគបាល់ទះតៃវ៉ាន់មានពានរង្វាន់ឯកត្តជនចំនួន៩គឺកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ កីឡាកររកបានពិន្ទុល្អបំផុត កីឡាករប្រយុទ្ធល្អបំផុត កីឡាករប្រយុទ្ធស្តាំល្អបំផុត កីឡាករប្រយុទ្ធឆ្វេងល្អបំផុត កីឡាករបិទកណ្តាលល្អបំផុត២រូប កីឡាករកាពារល្អបំផុត និងកីឡាករប៉ះសេល្អបំផុត។
ក្នុងរដូវកាលនេះ វឿន វាសនា និង Bryan Bagunas បានក្លាយជាកីឡាករល្អប្រចាំការប្រកួតច្រើនលើកដូចគ្នា ដូច្នេះពួកគេត្រូវប្រជែងពានរង្វាន់ដល់ទៅ៣គឺទី១ ពានរង្វាន់កីឡាករប្រយុទ្ធល្អបំផុត ទី២ កីឡាកររកបានពិន្ទុល្អបំផុត និងទី៣កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។

កាលពីរដូវកាលមុន កីឡាករ Bryan Bagunas បានក្លាយជាកីឡាករហ្វីលីពីនដំបូងគេដែលបានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំរដូវកាលនៅលីគតៃវ៉ាន់ បន្ទាប់ពីរូបគេបានជួយក្លិប Winstreak ឈ្នះជើងឯកជាលើកដំបូង។ តាមពិតទៅ Bryan បានឈ្នះពានរង្វាន់ឯកត្តជនដល់៣គ្រឿងម្នាក់ឯងកាលពីរដូវកាលមុនគឺ កីឡាករល្អប្រចាំព្រឹត្តិការណ៍ កីឡាកររកបានពិន្ទុល្អបំផុត និងកីឡាករប្រយុទ្ធល្អបំផុត។
ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ កីឡាករម្នាក់ត្រូវបានគិតលើចំណុចសំខាន់៤គឺទី១ជាកីឡាកររកបានពិន្ទុច្រើនជាងគេ ជាកីឡាករវាយប្រយុទ្ធច្រើនជាងគេ ជាកីឡាករបិទបានច្រើនជាងគេ និងជាកីឡាកររួមចំណែកដ៏សំខាន់ដល់ក្រុមទាំងមូល។

ពានរង្វាន់ឯកត្តជនចំនួន៩
- កីឡាករល្អប្រចាំរដូវកាល (MPV)
- កីឡាកររកបានពិន្ទុល្អ (Best Scorer)
- កីឡាករប្រយុទ្ធល្អ (Best Opposite)
- កីឡាករប៉ះសេល្អ (Best Setter)
- កីឡាករបិទល្អ (Best Middle Blocker)
- កីឡាករបិទល្អ (Best Middle Blocker)
- កីឡាករការពារល្អ (Best Libero)
- កីឡាករប្រយុទ្ធឆ្វេងល្អ (Best Outside Hitter)
- កីឡាករប្រយុទ្ធស្តាំល្អ (Best Outside Hitter)






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


