កីឡា
កីឡាករហុល្លង់ជាប់ចោទជួញដូរគ្រឿងញៀនត្រូវបានចាប់ខ្លួននៅឌូបៃ
អតីតខ្សែបម្រើស្លាបជម្រើសជាតិហុល្លង់ កីឡាករ Quincy Promes ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនៅប្រទេសហុល្លង់កាលពី២សប្តាហ៍មុនពីបទជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួននៅទីក្រុងឌូបៃ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈរបស់ហុល្លង់ NOS។

លោក Franklin Wattimena អ្នកនាំពាក្យសាធារណជនបាននិយាយថា ព្រះរាជអាជ្ញាហុល្លង់បានបញ្ជាក់ដូច្នេះថា៖«យើងបានផ្ទៀងផ្ទាត់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការចាប់ខ្លួនរបស់កីឡាករ Promes។ យើងយល់ពីអ្នកទំនាក់ទំនងរបស់យើងនៅទីនោះថា Promes ត្រូវបានចាប់ខ្លួនសម្រាប់បទល្មើសក្នុងស្រុក ហើយមិនមែនករណីគ្រឿងញៀននៅហុល្លង់នោះទេ»។
យោងតាម NOS រាជអាជ្ញាហុល្លង់កំពុង “ពិភាក្សាជាមួយប្រទេសអារ៉ាប់រួម” អំពីការឃុំខ្លួន Promes។ កិច្ចខិតខំប្រឹងប្រែងពីមុនដើម្បីធ្វើបត្យាប័នរូបគេពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មិនបានជោគជ័យឡើយ ហើយចៅក្រមនៅតុលាការខណ្ឌ Amsterdam បានចេញដីកាសម្រាប់ការចាប់ខ្លួនកីឡាកររូបនេះ បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃទី១៤ ខែកុម្ភៈ។

យោងតាមតុលាការ កីឡាករ Promes បានដឹកជញ្ជូនកូកាអ៉ីនសរុបចំនួន ១.៣៦៣ គីឡូក្រាម ពីប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០២០ ដោយមានជំនួយពីអ្នកសមគំនិតបាននាំទៅប្រទេសហុល្លង់តាមរយៈកំពង់ផែ Antwerp ប្រទេសបែលហ្ស៊ិក។ កូកាអ៉ីនត្រូវបានលាក់ទុកក្នុងបាវអំបិលក្នុងកុងតឺន័រលើកប៉ាល់។
គួរដឹងដែរថា បច្ចុប្បន្ន Promes កំពុងលេងឱ្យក្លិប Spartak Moscow លីគរុស្ស៊ី។ រូបគេបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហុល្លង់ចំនួន ៥០ដង ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


