កីឡា
ឯកឧត្តម ឌី វិជ្ជា៖មួយរយៈពេលនេះ បងៗអាជ្ញាកណ្តាលទក់សាច់បន្តិចហើយ សូមអភ័យទោសផង តែយើងត្រូវរួមគ្នាដើម្បីបាល់ទាត់កម្ពុជា
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានសូមអភ័យទោសជុំវិញអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាដែលកាត់សេចក្តីមានបញ្ហាច្រើនធ្វើឲ្យមានការរិះគន់ខ្លាំងពីមហាជន។

ទោះបីជាយ៉ាងណា ឯកឧត្តម ឌី វិជ្ជា បានបង្ហាញឆន្ទៈក្នុងការរួមគ្នាដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកមច្រើនទៅមុខទៀត។
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍ថា ៖«មួយរយៈនេះ បងៗអាជ្ញាកណ្តាលបាល់ទាត់យើង ទក់សាច់បន្តិចហើយ សូមអភ័យទោសផង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងរួមគ្នាដើម្បីអភិវឌ្ឍបាល់ទាត់នៅប្រទេសយើងតទៅមុខទៀត»។

ជាការពិតណាស់ ការប្រកួតបាល់ទាត់មួយរយៈចុងក្រោយនេះ ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានការខ្វះចន្លោះច្រើនទាំងនៅក្នុងពានរង្វាន់ខេមបូឌាន ព្រីមៀរលីគទី១ លីគទី២ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសកាលពីថ្ងៃទី៦ ខែមីនា កន្លងទៅថ្មីៗនេះ អាជ្ញាកណ្តាលបានចាប់កំហុសបាល់ក្រៅល្បែង (Offside) របស់ក្លិបបាល់ទាត់វិសាខា ប៉ុន្តែតាមពិតបាល់នោះស្ថិតក្នុងជំហរល្បែង (Onside) នៅពេលវិសាខាប្រកួតជាមួយភ្នំពេញក្រោន ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២៣-២៤។
ប្រការនេះហើយបានធ្វើឲ្យក្លិបបាល់ទាត់វិសាខាប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតដែលរៀបចំដោយខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមជាមួយគ្នានេះអ្នកគាំទ្រជាច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះការកាត់សេចក្តីមិនត្រឹមត្រូវរបស់មន្ត្រីអាជ្ញាកណ្តាល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


