កីឡា
សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញផែនការធំគួរឲ្យចាប់អារម្មណ៍ឆ្ពោះទៅឆ្នាំ២០៣៨
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីដាក់ចេញផែនការអភិវឌ្ឍបាល់ទាត់កម្ពុជាឆ្ពោះទៅគោលដៅធំនៅឆ្នាំ២០៣៨។

ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានបង្ហាញពីកម្រងរូបភាពនៃកិច្ចប្រជុំពិភាក្សា កំណែរទម្រង់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងកម្មវិធីពិសារអាហារពេលល្ងាច ជាមួយប្រធានក្លិប និងអគ្គលេខាធិការក្លិបបាល់ទាត់ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងជម្រើសជើងឯកកម្ពុជាលីគ២ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤នៅសណ្ឋាគារ ត្រែប។

ខ្លឹមសារលំអិតនៃកិច្ចប្រជុំមិនត្រូវបានបង្ហាញឡើយ ប៉ុន្តែតាមរយៈរូបភាពគឺបង្ហាញគោលដៅសំខាន់បំផុតនៅឆ្នាំ២០៣៨។ ផែនការនោះគឺខេត្ត១ មានក្លិបបាល់ទាត់១ និងកីឡដ្ឋានបាល់ទាត់១។ ការដាក់ផែនការនេះអាចនិយាយបានថា ជាកម្រិតស្តង់ដាសម្រាប់ការអភិវឌ្ឍបាល់ទាត់កម្ពុជា ពីព្រោះខេត្តនីមួយៗមានក្លិបបាល់ទាត់អាជីពមួយ មានកីឡដ្ឋានស្តង់ដាមួយ ដូច្នេះអ្នកគាំទ្រខេត្តនីមួយៗនឹងមានក្លិបបាល់ទាត់ដែលខ្លួនស្រឡាញ់រៀងៗខ្លួនពិតប្រាកដ។
ប្រសិនបើកម្ពុជាអាចធ្វើបានតាមផែនការនេះគឺនឹងមានក្លិបបាល់ទាត់អាជីពពិតប្រាកដ២៥ ឬស្មើ២៥ខេត្ត-ក្រុងដែលអាចលេងក្នុងក្របខណ្ឌលីគបាល់ទាត់កំពូលកម្ពុជា ក្របខណ្ឌលីគទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ផ្សេងៗទៀត។ បើក្រឡេកមើលប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន ក៏គេមានក្លិបបាល់ទាត់ប្រចាំខេត្តរបស់គេ ហើយជាទូទៅដាក់ឈ្មោះក្លិបតាមឈ្មោះខេត្តតែម្តង។

ផែនការយុទ្ធសាស្ត្រដែលបានបង្ហាញនេះ ស្របទៅនឹងលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបឲ្យដឹងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានជុំវិញវិសាខាប្រកាសដកខ្លួនថា កម្ពុជាបានដាក់គោលដៅឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានកៅអីឡើងទៅដល់ជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោក ឆ្នាំ២០៣៨ (FIFA World Cup 2038)។ នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញក៏បានបង្ហាញពីគោលដៅធំនេះដែរ។

ទោះបីជាយ៉ាងណា រហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានលំអិតជុំវិញផែនការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទេ។ ប្រសិនបើមានព័ត៌មានថ្មីយ៉ាងណា សារព័ត៌មាន«កម្ពុជាថ្មី» នឹងផ្សាយជូនពេលក្រោយទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


