កីឡា
ហ្វីលីពីនធ្វើម្ចាស់ផ្ទះជើងឯកបាល់ទះពិភពលោក FIVB ឆ្នាំ២០២៥
សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធបាល់ទះពិភពលោក បានប្រកាសជាផ្លូវការពីប្រទេសហ្វីលីពីន ទទួលបានសិទ្ធិរៀបចំការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s World Championship ឆ្នាំ២០២៥។

ហ្វីលីពីនទទួលជោគជ័យក្នុងការដេញថ្លៃ បន្ទាប់ពីយកឈ្នះបេក្ខភាពមក ៣១ប្រទេសផ្សេងទៀត។ បេក្ខភាព៣ប្រទេសចុងក្រោយរួមមានប្រទេសជប៉ុន ឥណ្ឌូណេសុី និងហ្វីលីពីន។ ចំពោះការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើង បន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ របស់សហព័ន្ធបាល់ទះអន្ដរជាតិ FIVB និងសហព័ន្ធបាល់ទះពិភពលោក បានរកឃើញថា ការដេញថ្លៃរបស់ហ្វីលីពីនមានភាពរឹងមាំប្រកបដោយស្ដង់ដា។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ដែលត្រូវមានក្រុមបាល់ទះជម្រើសជាតិ៣២ទូទាំងពិភពលោក។
ប្រធានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Ary S. Graça បាននិយាយថា៖«ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ មិនត្រឹមតែជំរុញទឹកចិត្តអត្តពលិកជំនាន់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយជំរុញឱ្យមានការកើនឡើងនៃការចូលរួមពីគ្រប់កម្រិតក្នុងប្រទេស និងតំបន់យ៉ាងទូលំទូលាយ»។
«យើងមានទំនុកចិត្តថា ហ្វីលីពីន ដែលមានសមត្ថភាពប្រកបដោយភាពច្នៃប្រឌិត នឹងធ្វើជាម្ចាស់ផ្ទះដ៏អស្ចារ្យ ហើយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះយូរអង្វែង និងសាងអនាគតដ៏ត្រចះត្រចង់»។

លោក Finn Taylor នាយកប្រតិបត្តិសហព័ន្ធបាល់ទះពិភពលោក បាននិយាយថា ៖«វាពិតជារំភើបដែលយើងប្រកាសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទះបុរសពិភពលោកឆ្នាំ២០២៥។ ការសម្រេចចិត្តនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង និងការចូលរួមជាមួយអ្នកគាំទ្រទូទាំងពិភពលោក។ ហ្វីលីពីន ជាប្រទេសមួយមានកំណត់ត្រាល្អក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទះធំៗ ជាពិសេសមានអ្នកគាំទ្រដ៏អស្ចារ្យ មានទីតាំងល្អក្នុងការរៀបចំព្រឹត្តិការណ៍»។
ការដេញថ្លៃរបស់ហ្វីលីពីនត្រូវបានដឹកនាំដោយរដ្ឋាភិបាល និងមានកិច្ចសហការរវាងនាយកប្រតិបត្តិសំខាន់ៗ នាយកដ្ឋានរដ្ឋបាល រួមទាំងលេខាធិការដ្ឋានទេសចរណ៍របស់ប្រទេស។ ជាពិសេសសហព័ន្ធបាល់ទះហ្វីលីពីន (PNVF) និងអ្នកពាក់ព័ន្ធឯកជនជាច្រើនទៀត៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ volleyballworld
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


