កីឡា
អាស៊ានបង្កើតពានរង្វាន់បាល់ទះផ្លូវការ២ផ្សេងគ្នា ខណៈកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ១
សមាគមកីឡាបាល់ទះអាស៊ាន (SAVA) បានសម្រេចជាផ្លូវការរៀបចំឲ្យមានពានរង្វាន់២ផ្សេងគ្នាប្រចាំតំបន់អាស៊ានដែលមាន៤ប្រទេសប្រកួតក្នុងពានរង្វាន់កម្រិត១ និង៤ប្រទេសទៀតប្រកួតក្នុងពានរង្វាន់កម្រិត២។

ពានរង្វាន់ដែលធ្លាប់បានរៀបចំកន្លងមក SEA V League គឺក្លាយជាពានរង្វាន់បាល់ទះកម្រិតទី១ប្រចាំតំបន់អាស៊ាន ហើយក៏បង្កើតពានរង្វាន់មួយទៀតគឺ SEA V League Challenge Cup ដែលស្ថិតនៅកម្រិតទី២។
តាមលក្ខខណ្ឌដែលបានកំណត់គឺប្រទេសជាស្ថាបនិកពានរង្វាន់ SEA V League មានសិទ្ធិលេងកម្រិត១មាន ថៃ ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន។ ពានរង្វាន់នេះធ្លាប់បានរៀបចំ៣ដងហើយ ហើយសម្រាប់ឆ្នាំ២០២៤នេះគឺជាលើកទី៤។

ចំណែកពានរង្វាន់ SEA V League Challenge Cup កម្រិតទី២គឺមានប្រទេស កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា។ ក្រុមដែលបានក្លាយជាជើងឯក SEA V League Challenge Cup ឆ្នាំ២០២៤ ត្រូវឡើងទៅលេងពានរង្វាន់ SEA V League ឆ្នាំ២០២៥។ ចំណែកក្រុមស្ថិតលេខ៤ពានរង្វាន់ SEA V League ឆ្នាំ២០២៤ ធ្លាក់មកលេងពានរង្វាន់ SEA V League Challenge Cup ឆ្នាំ២០២៥។
ថ្វីបើសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនទាន់ប្រកាសជាផ្លូវការពីការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់កម្រិតទី២ ប៉ុន្តែយោងតាមការផ្សាយរបស់សមាគមកីឡាបាល់ទះម៉ាឡេស៊ីដែលបានចូលរួមកិច្ចប្រជុំកាលពីចុងសប្តាហ៍កន្លងទៅនៅប្រទេសថៃថា កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត SEA V League Challenge Cup for Men 2024 ដែលមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ាចូលរួមប្រកួត។

កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចូលរួមកិច្ច SEA V League លើកទី៤ ជាមួយសមាគមកីឡាបាល់ទះអាស៊ីអាគ្នេយ៍នៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?