កីឡា
ការប្រកួតរវាងតួកគី-អាល្លឺម៉ង់បង្កើតកំណត់ត្រាថ្មីមួយនៅ Volleyball Nations League
ការប្រកួតសប្ដាហ៍ទី២ ពានរង្វាន់បាល់ទះពិភពលោក Volleyball Nations League ឆ្នាំ២០២៤ រវាងក្រុមបាល់ទះជម្រើសជាតិអាល្លឺម៉ង់ ដែលបានយកឈ្នះក្រុមបាល់ទះតួកគី យ៉ាងតានតឹងក្នុងលទ្ធផល ៣-២ ក្នុងវគ្គវិលជុំសន្សំពិន្ទុក្នុងពូលបានបង្កើតប្រវត្តិសាស្ត្រថ្មី។

ការប្រកួតរវាងអាល្លឺម៉ង់ និងប៉ូឡូញ បានបង្កើតកំណត់ត្រាថ្មីមួយក្នុងពានរង្វាន់ Volleyball Nations League បន្ទាប់ពីការប្រកួតសិតទី២ ពួកគេបញ្ចប់ទៅជាមួយពិន្ទុ (៤៤-៤២)។ នេះជាពិន្ទុដ៏ខ្ពស់មួយមិនធ្លាប់មានក្នុងការប្រកួតក្នុងពានរង្វាន់មួយនេះ។ ការប្រកួនេះត្រូវចំណាយពេលប្រកួត៥សិត ទើបអាចរកឃើញក្រុមទទួលបានជោគជ័យជម្នះ។
ការប្រកួតក្នុងសិតទី១ ក្រុមអាល្លឺម៉ង់បានយកឈ្នះក្រុមតួកគី ដោយពិន្ទុ ២៥-២២។ នៅសិតទី២ តួកគីបានយកឈ្នះអាល្លឺម៉ង់វិញ ដោយពិន្ទុ ៤៤-៤២។ នៅសិតទី៣ អាល្លឺម៉ង់ជាអ្នកយកឈ្នះដោយពិន្ទុ ២៥-២៣ ខណៈសិតទី៤ តួកគីវាយបកយកឈ្នះវិញដោយពិន្ទុ ២៥- ១៩។ ការប្រកួតសិតទី៥ ដើម្បីកាត់សេចក្ដីរកក្រុមទទួលបានជ័យជម្នះ អាល្លឺម៉ង់ធ្វើបានល្អជាង ដោយទទួលបានជ័យជម្នះដោយពិន្ទុ ១៥-១២។

ការប្រកួតប្រកួតវគ្គជុំសន្សំពិន្ទុក្នុងពូលសប្ដាហ៍ទី២ពានរង្វាន់បាល់ទះពិភពលោកបានបញ្ចប់ អាល្លឺម៉ង់កំពុងឈរនៅលេខ១១ ក្រោយប្រកួត៨លើក ឈ្នះ៣ ចាញ់៥ មាន៩ពិន្ទុ។ តួកគីឈរនៅលេខ១៥ ក្រោយប្រកួត៨លើក ១ឈ្នះ ចាញ់៧លើក មាន៥ពិន្ទុ។ ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី៣ ជាសប្ដាហ៍ចុងក្រោយនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ដល់ថ្ងៃទី២៤ ខែមិថុនា។
គិតត្រឹមការប្រកួតទី៨ អ៉ីតាលី មាន២១ពិន្ទុ បន្ទាប់ពីឈ្នះ៧ និងចាញ់១ ខណៈស្លូវេនី មាន១៨ពិន្ទុ តាមរយៈជ័យជម្នះ៧ និងចាញ់១ ហើយលេខក្រុមប៉ូឡូញ (១៨ពិន្ទុ) បារាំង (១៧ពិន្ទុ) និង ជប៉ុន (១៦ពិន្ទុ) បន្ទាប់ពីឈ្នះ៦ និងចាញ់២ដូចគ្នា៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


