កីឡា
ហេតុផល៥យ៉ាង អាល្លឺម៉ងអាចនឹងឈ្នះពាន EURO 2024
ក្រុមអ្នកវិភាគលីគកំពូល Bundesliga បានលើកឡើងអំពីហេតុផល៥យ៉ាងណា ដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ងអាចនឹងឈ្នះជើងឯក EURO ឆ្នាំ២០២៤។

១. ផលចំណេញក្នុងនាមជាម្ចាស់ផ្ទះ
ក្រុមជម្រើសជាតិអាល្លឺម៉ងមានផលចំណេញច្រើនក្នុងនាមជាក្រុមម្ចាស់ផ្ទះ EURO ឆ្នាំ២០២៤។ ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ដូចេ្នះវាបង្កភាពងាយស្រួលដល់អ្នកគាំទ្រចូលទស្សនា លើកទឹកចិត្តក្រុមម្ចាស់ផ្ទះ ស្របពេលដែលពួកគេជាក្រុមខ្លាំងមួយស្រាប់ផង។

២. ស្មារតីកីឡាករអាល្លឺម៉ង់
ក្រោយបញ្ចប់លីគកំពូលប្រទេសអាល្លឺម៉ង់ ក្រុមដែលលេចធ្លោជាងគេគឺក្រុម Bayer Leverkusen បានក្លាយជាក្រុមដំបូងដែលបញ្ចប់រដូវកាល Bundesliga ដោយមិនចាញ់សោះ ខណៈពេលពួកគេក៏បានឈ្នះពានរង្វាន់ DFB Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League។
កីឡាករ Florian Wirtz, Robert Andrich និង Jonathan Tah របស់ក្រុម Bayer Leverkusen សុទ្ធតែជាប់ឈ្មោះក្រុមជម្រើសជាតិ។ ជាពិសេសពួកគេកំពុងតែរីករាយនឹងសមិទ្ធផលជាមួយក្រុម Bayer Leverkusen។ ជាមួយគ្នា តារាឆ្នើម Toni Kroos និង Antonio Rüdiger របស់ Real Madrid ក៏ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ។ ពួកគេបានជួយ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League។ សរុបមកមានភាពវិជ្ជមានជាច្រើនជួយឲ្យស្មារតីកីឡាករអាល្លឺម៉ង់រឹងមាំ គ្មានសម្ពាធ គ្មានការព្រួយបារម្ភ។

៣. កីឡាករវ័យក្មេងមានអារម្មណ៍ពុះកញ្ជ្រោល
ក្រុមជម្រើសជាតិអាល្លឺម៉ង់ឆ្នាំនេះមានកីឡាករវ័យក្មេងល្អៗជាច្រើន។ ជាក់ស្ដែងកីឡាករ Florian Wirtz និង Jamal Musiala ជាកម្លាំងសំខាន់ក្នុងក្រុមជម្រើសជាតិ។ ពួកគេត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីគ្រូបង្វឹកក្រុមជម្រើសជាតិ ក្នុងការដាក់ឲ្យលេងជម្រើសដំបូង បន្ទាប់ពីពួកគេបង្ហាញសមត្ថភាព និងគុណផលបានយ៉ាងក្នុងការប្រកួតក្នុងរដូវកាលមុន។ ដូច្នេះកីឡាករក្មេងល្អឆ្នើមៗនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចសមិទ្ធផលជូនជាតិ។

៤. បទពិសោធន៍ និងជោគជ័យ
មិនត្រឹមតែមានកីឡាករក្មេងៗល្អប៉ុណ្ណោះ អាល្លឺម៉ង់មានកីឡាកររៀមច្បងមានបទពិសោធជាច្រើនក្នុងការប្រកួតព្រឹត្តិការណ៍ធំៗ។ ពិសេសសមាជិកជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ២០១៤ គឺកីឡាករ Thomas Müller, Manuel Neuer និង Toni Kroos។ ជាក់ស្ដែងពួកគេសុទ្ធមានបទពិសោធបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិជាង១០០លើក ដូច្នេះកីឡាករចាស់វស្សា៣រូបនេះនឹងក្លាយជាអ្នកដឹកនាំក្រុមនិងលើកចិត្តក្រុមយ៉ាងសំខាន់។

៥. ជួបក្រុមគូប្រជែងមានកម្រិតទាបជាងខ្លួន
ក្រោយពីការចាប់ឆ្នោតចែកចែងពូលមក អាល្លឺម៉ង់ស្ថិតក្នុងពូល A រួមមានស្កុតឡេន ហុងគ្រី និងស្វីស ដែលមិនលំបាកសម្រាប់ក្រុមម្ចាស់ផ្ទះឡើងវគ្គបន្ត។ នេះជាផលចំណេញរបស់អាល្លឺម៉ង់មួយទៀត។ ប្រសិនបើអាល្លឺម៉ង់ ឈរលេខ១ក្នុងពូល នោះនៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេត្រូវជួបជាក្រុមលេខ២ ក្នុងពូល C ប៉ុន្តែបើពួកគេឈរនៅលេខ២វិញ នោះនឹងត្រូវជួបក្រុមលេខ២ ក្នុងពូល B៕
ប្រភព៖ Bundesliga
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


