កីឡា
Varga មានស្ថានភាពល្អប្រសើរ បន្ទាប់ពីរបួសបាក់ឆ្អឹងយប់មិញ
ខ្សែប្រយុទ្ធហុងគ្រី Barnabas Varga កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយមានការប៉ះទង្គិចជាមួយអ្នកចាំទី Angus Gunn របស់ក្រុមស្ដុតឡែន។

ស្ថានភាពរបួសរបស់កីឡាករ Barnabas Varga កាលពីយប់មិញធ្ងន់ធ្ងរ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែគ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រីបានបញ្ជាក់ថា ស្ថានភាពរបស់គេល្អប្រសើរច្រើនហើយ ដោយគ្មានសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
លោក Marco Rossi បាននិយាយថា ៖«Varga មិនអីទេ តែជាអកុសលគាត់ត្រូវបានវះកាត់ដោយសាររបួសបាក់ឆ្អឹងជាច្រើនផ្នែក។ យើងនឹងឃើញមានអ្វីកើតឡើងបន្ទាប់។ ប្រសិនបើយើងអាចឡើងទៅវគ្គបន្ត ប្រាកដណាស់គាត់នឹងមិននៅចូលរួមជាមួយយើង។ Varga បច្ចុប្បន្នមានសុខភាពល្អ ហើយមិនស្ថិតក្រោមស្ថានភាពហានិភ័យទេ»។

ចំណែកសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីក៏បានប្រកាសថា កីឡាករជម្រើសជាតិហុងគ្រី Barnabas Varga បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Stuttgart។ ពួកគេនឹងជូនដំណឹងដល់អ្នកគាំទ្រភ្លាមៗ ប្រសិនបើមានព័ត៌មានវិវត្ដថ្មីអំពីស្ថានភាព។
ក្រោយបញ្ចប់ការប្រកួត៣លើកវគ្គសន្សំពិន្ទុក្នុងពូល ក្រុមហុងគ្រីឈរនៅលេខ៣ មាន៣ពិន្ទុ។ ពួកគេអាចនឹងមានឱកាសឡើងទៅវគ្គ១៦ក្នុងនាមជាក្រុមលេខ៣ល្អ ប៉ុន្តែយ៉ាងណាមិញត្រូវរង់ចាំមើលលទ្ធផលនៃការប្រកួតនៅពូលផ្សេងៗទៀត៕
ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


