កីឡា
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer Saturday ត្រូវបានរៀបចំលើកទី៥
ក្រុមអភិវឌ្ឍបាល់ទាត់ Elite Soccer Coaching Cambodia បានរៀបចំការប្រកួតបាល់ទាត់មិនអាជីព Elite Soccer Saturday ជាលើកទី៥កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅដោយមានក្រុមមិនអាជីពជាច្រើនបានចូលរួមប្រកួតដើម្បីអភិវឌ្ឍក្រុម។

លោក Christonpher Grant អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាអ្នករៀបចំបានឲ្យដឹងថា ក្រុមអភិវឌ្ឍបាល់ទាត់ Elite Soccer Coaching Cambodia បានរៀបចំការប្រកួតបាល់ទាត់មិនអាជីព Soccer Saturday លើកទី៥ កាលពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីលាន DIB Club នៅកោះពេជ្រ។

កម្មវិធីប្រកួតលើកទី៥នេះមានក្រុមបាល់ទាត់មិនអាជីពមួយចំនួនបានចូលរួមប្រកួត។ ការប្រកួតគឺ៦រូបទល់នឹង៦រូបនៅលើទីលានដែលចាប់ផ្តើមប្រកួតពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកក្រុមជយលាភី។

បន្ទាប់ពីការប្រកួតដែលប្រើពេលកន្លះថ្ងៃ ក្រុម Avatar FC បានក្លាយជាជើងដែលទទួលបានពានរង្វាន់១គ្រឿង និងប្រាក់រង្វាន់៣០០ដុល្លារអាមេរិក។

លោក Christonpher Grant បានប្រាប់ថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ក្រុមការងារ Elite Soccer បានរៀបចំការប្រកួតបាល់ទាត់ Soccer Saturday ជាច្រើនលើកជាមួយគោលបំណងចម្បងគឺរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ និងការរៀបប្រកួតបាល់ទាត់ស្ម័គ្រចិត្តប្រកបដោយច្បាប់ត្រឹមត្រូវ។ ការផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងបាល់ទាត់ក្នុងការប្រកួតប្រជែងត្រឹមត្រូវតាមច្បាប់។

តាមការគ្រោងទុកកម្មវិធី Soccer Saturday នឹងរៀបចំចំនួន៤លើកក្នុងឆ្នាំ២០២៤ ហើយនេះជាការប្រកួតលើកទី២ក្នុងឆ្នាំនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


