កីឡា
កីឡាករវ័យក្មេង Olise ផ្លាស់ទៅក្លិប Bayern Munich
ក្លិប Bayern Munich បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាបវ័យក្មេង Michael Olise ពីក្លិប Crystal Palace ក្នុងតម្លៃប្រហែល៦០លានអឺរ៉ូជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។

ខ្សែបម្រើប្រយុត្ធវ័យ២២ឆ្នាំ Michael Olise លេងឲ្យក្លិប Crystal Palace បានចំនួន៣រដូវកាល ក្នុងនោះបង្ហាញខ្លួនបាន៩០លើក។ មុនពេលផ្លាស់ក្រុម Bayern Munich រូបគេត្រូវបានក្លិប Chelsea និង Newcastle United ចាប់អារម្មណ៍ ប៉ុន្តែខ្សែបម្រើប្រយុទ្ធរូបនេះបានជ្រើសរើសទៅទឹកដីអាល្លឺម៉ង់ ជាកន្លែងដែលរូបគេស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Vincent Kompany។

ក្រោយពេលផ្លាស់ទៅកាន់ Bayern កីឡាករ Olise បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តណាស់ ដែលបានលេងឲ្យក្លិបធំបែបនេះ។ វាជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយនោះជាអ្វីដែលខ្ញុំកំពុងស្វែងរក។ ខ្ញុំចង់បង្ហាញសមត្ថភាពនៅកម្រិតមួយខ្ពស់។ រួមចំណែកក្នុងការធានាថា យើងនឹងឈ្នះពានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
កីឡាករ Olise រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន១៩ប្រកួតនៅ Premier League ជួយឲ្យក្លិប Crystal Palace បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០កាលពីរដូវកាលមុន។ ក្លិប Bayern ក៏គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Joao Palhinha របស់ Fulham ក្នុងកិច្ចព្រមព្រៀងតម្លៃ៤៩លានអឺរ៉ូ បូកបន្ថែម៤.៧លានអឺរ៉ូទៀត៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


