កីឡា
លោក Muñoz ប្រាប់កីឡាករគ្រោះថ្នាក់របស់ Young Elephants មុនប៉ះគ្នាស្អែក
ខ្សែប្រយុទ្ធសញ្ជាតិអ៊ូបេគីស្ថាន និងកីឡាករជប៉ុន Takumu Nishihara ជាកម្លាំងស្នួលដែលបានធ្វើឲ្យគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងចាត់ទុកគ្រោះថ្នាក់នៅពេលត្រូវប៉ះក្រុម Young Elephants ជើងទី១ វគ្គជម្រុះជើងឯកក្លិបអាស៊ាន (ASEAN Club Championship) ម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«អ្វីដែលគ្រោះថ្នាក់គឺកីឡាករបរទេសរបស់ពួកគេ ដូចជា Takumu និង Suzuki សុទ្ធតែយើងធ្លាប់ស្គាល់។ ពួកគេធ្លាប់លេងនៅកម្ពុជា។ ជាពិសេសកីឡាករអ៊ូបេគីស្ថានជាខ្សែប្រយុទ្ធដែលគ្រោះថ្នាក់ ហើយតំបន់ការពារក៏ល្អដែលមានខ្សែការពារប្រេស៊ីល។ ខ្ញុំបានតាមដានពីរបៀបលេងរបស់ Young Elephants គឺតំបន់ការពារនៅកៀកគ្នា អីចឹងអាចនឹងធ្វើឲ្យយើងពិបាកនៅតំបន់ប្រយុទ្ធ ហើយគេវាយបកលឿនៗ។ នេះហើយជាចំណុចគ្រោះថ្នាក់របស់ក្រុមជើងឯកឡាវ»។

មុនប៉ះព្រះខ័នរាជស្វាយរៀង ក្រុមជើងឯកឡាវមួយនេះបានត្រៀមខ្លួនយ៉ាងល្អទាំងបច្ចេកទេស និងកីឡាករ។ ជាពិសេស ពួកគេបាននាំចូលសមាជិកមួយចំនួនមានបទពិសោធទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។ កីឡាករបរទេស៥រូបគឺមានខ្សែការពារសញ្ជាតិប្រេស៊ីល Maycom Carvalho ខ្សែបម្រើសញ្ជាតិជប៉ុន Yuta Suzuki ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumu Nishihara ខ្សែប្រយុទ្ធសញ្ជាតិអ៊ូបេគីស្ថាន Shokhrukh Makhmukkhozhiev និងខ្សែប្រយុទ្ធសញ្ជាតិអ៊ូបេគីស្ថាន Komiljon Tojidinov។

កីឡាករបរទេសដែលមានបទពិសោធច្រើន និងគួរឲ្យកត់សំគាល់គឺ Takumu Nishihara ដែលជាខ្សែប្រយុទ្ធធ្លាប់លេងនៅកម្ពុជាជាមួយក្លិបក្រសួងការពារជាតិ និង វិសាខា ពីឆ្នាំ២០២១ដល់២០២៣ និងកីឡាករ Yuta Suzuki ដែលធ្លាប់លេងនៅកម្ពុជាជាមួយក្លិបភ្នំពេញក្រោន និងនគរបាលជាតិ ឆ្នាំ២០១៨-១៩។

ក្រុម Young Elephants ជាក្រុមខ្លាំង និងឈានមុខគេនៅក្នុងប្រទេសឡាវដែលបានឈ្នះជើងឯកលីគកំពូលឡាវ២រដូវកាលជាប់គ្នាគឺឆ្នាំ២០២២ និង២០២៣ ព្រមទាំងជាជើងឯកពាន Lao FF Cup ពីរលើកគឺឆ្នាំ២០២០ និង២០២២។

កាលពីរដូវកាលមុន Young Elephants បានប្រកួតជម្រុះជាមួយភ្នំពេញក្រោន ក្នុងពានរង្វាន់ AFC Cup ដែលបានចាញ់ដោយលទ្ធផល ៣-០ នៅទឹកដីកម្ពុជា។ រដូវកាល២០២៤-២៥ ពួកគេត្រូវលេងពានរង្វាន់អន្តរជាតិ២ដូចព្រះខ័នរាជស្វាយរៀងដែរគឺ ASEAN Club Championship និង AFC Challenge League៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


