Connect with us

កីឡា

សុស៊ីដាន ក្រឡុកចុង​ម៉ោង​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Young Elephants ២-៣

បានផុស

នៅ

ក្លិប​បាល់ទាត់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​​លើ​ម្ចាស់​ផ្ទះ Young Elephants ដោយ​លទ្ធផល ៣-២ ជើង​ទី១​វគ្គ​ជម្រុះ​ជើង​ឯក​ក្លិប​អាស៊ាន ASEAN Club Championship ២០២៤-២៥។

ការ​ប្រកួត​វគ្គ​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​គ្រប់​គ្រង​បាល់ និង​វាយ​សម្រុក​យ៉ាង​ខ្លាំង​។ ដល់​នាទី​ទី​១៩ ខ្សែ​បម្រើ​ប្រយុទ្ធ Gabriel Silva ស៊ុត​ឲ្យក្រុម​ភ្ញៀវ​នាំ​មុខ ០-១ មុន ប៉ុន្តែ​ដល់​នាទី​៣៣ Young Elephants បាន​តាម​ស្មើ ១-១ តាម​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumu Nishihra។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​ទៅ​បាន​តែ​​៣​នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ចាំទី​ វីរៈ ដារ៉ា ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន បន្ទាប់​ពី​បង្ក​កំហុស​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់ ដូច្នេះ​អ្នក​ចាំទី​ អាំ សុវណ្ណារ៉ាត់ ត្រូវ​ដូរ​ចូល​ជំនួស គួច ដានី ដើម្បី​ចាំ​ទី​ដែល​​មាន​គ្នា​តែ​១០​នាក់​ទល់​នឹង​ម្ចាស់ផ្ទះ​មាន​គ្នា​១១​នាក់។

ការ​ទាត់​ពិន័យ​ហ្វ្រីឃីក​នៅ​នាទី​​៣៧​​របស់​កីឡាករ​អ៊ូបេគីស្ថាន Shokhrukh ផុត​ដៃ​អ្នកចាំទី​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចូល​ទី​បាន​សម្រេច​ដើម្បី​នាំ​មុខ ២-១ មុន​ពេល​ចប់​វគ្គ​ទី១។

ចូល​វគ្គ​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​គ្រប​សង្កត់ និង​សម្រុក​ខ្លាំង​ដដែល បើ​ទោះ​ជា​មាន​គ្នា​តែ​១០​នាក់។ អ្វី​ដែល​កាន់​តែ​អំណោយ​ផល​សម្រាប់​ក្រុម​ភ្ញៀវ​ទៀត​​នោះ​គឺ​អ្នក​ចាំទី​របស់ Young Elephants ត្រូវ​បាន​ពិន័យ​កាត​ក្រហម​ដែរ​ដើម្បី​បណ្តេញ​ចេញ​ពី​ទី​លាន បន្ទាប់​ពី​បង្ក​កំហុស​នៅ​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់។

ការ​លេង​១០​នាក់​ទល់​១០​នាក់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ រឹត​តែវាយ​សម្រុក​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​​អស្ចារ្យ​ទៀត​នោះ​គឺ​នៅ​ពេល​ដូរ ញាណ​ សុស៊ីដាន និង មិន រតនៈ ចូល​បាន​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​កាន់​តែ​រស់​រវើក។ ជា​ពិសេស​នៅ​ស្លាប​ស្តាំ​គឺ សុស៊ីដាន បាន​ក្រឡុក​យ៉ាង​ខ្លាំង​ដែល​បាន​ផ្តល់​ឲ្យ​រក​បាន​គ្រាប់​២​គ្រាប់​នៅ​ចុង​​ម៉ោង​ដោយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មីរបស់ Cristian ដើម្បី​តាម​ស្មើ ២-២ និង​គ្រាប់​បាល់​ជ័យជម្នះ​ដោយ សុស៊ីដាន។

​ការ​ប្រកួត​ជើង​ទី២​នៅ​សប្តាហ៍​ក្រោយ​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្រុម​ទាំង​ពីរ​នឹង​គ្មាន​អ្នក​ចាំទី​​ដៃ​ទី​១​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៥ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម