កីឡា
ខេត្តស្វាយរៀងរៀបចំការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិដើមខែក្រោយ
ព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង ជ្រើសរើសជើងថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅទឹកដីខេត្តស្វាយរៀង ក្រោយមានការឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង ជ្រើសរើសជើងថ្នាក់ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើទី១ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក នៅទន្លេវ៉ៃគោ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីចូលរួមចំណែកស្វែងរកធនធានអត្តពលិកបន្ថែម។ ជាពិសេសដើម្បីការអភិវឌ្ឍកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉អុីង និងជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី។
ព្រឹត្តិការណ៍នេះក៏ផ្នែកកម្សាន្ត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងប្រជាជនកម្ពុជា ហើយជាឱកាសដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង និងទូទាំងប្រទេស។

រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសជូនសាធារណជន អាចចូលរួមឧបត្ថម្ភជាថាវិកា និងសម្ភារផ្សេងៗ ដល់កម្មវិធីបាន តាមលទ្ធភាព ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉អុីង នៅកម្ពុជា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


