កីឡា
ជំនួប អាហ្សង់ទីន-ម៉ារ៉ុក មានអ្នកគាំទ្រជាង២ម៉ឺននាក់ តែបញ្ចប់ដោយគ្មានអ្នកគាំទ្រ
ភាពវឹកវរបានកើតមានឡើងថ្ងៃបើកឆាកការប្រកួតវិញ្ញាសាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងបារីស ប្រទេសបារាំង យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ការប្រកួតរវាង អាហ្សង់ទីន និង ម៉ារ៉ុក ដែលបញ្ចប់ទៅដោយគ្មានអ្នកគាំទ្រនៅក្នុងទីលាន។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade de Lyon មានអ្នកគាំទ្រចំនួន២៦៧១៧នាក់បានចូលទស្សនាផ្ទាល់ ប៉ុន្តែបញ្ចប់ការប្រកួតដោយគ្មានអ្នកគាំទ្រ។ ការប្រកួត៩០នាទីបានបញ្ចប់ នៅពេល ម៉ារ៉ុក នាំមុខ អាហ្សង់ទីន ២-១ ហើយការបន្ថែមម៉ោងរហូតដល់១៥នាទី។

ការប្រកួតឈានដល់នាទី៩០+១៤ ស្ទើរតែបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែអាហ្សង់ទីន បានតែតចូលតាមស្មើ ២-២។ នៅពេលនោះចលាចលបានកើតមានឡើងដោយសារអ្នកគាំទ្របានគប់ដប កប៉ុង និងរត់ចូលទីលាន ដែលធ្វើឲ្យការប្រកួតបានផ្អាក ខណៈកីឡាករត្រូវបានជម្លៀសចូលក្នុងបន្ទប់។

បន្ទាប់មក ការពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ក៏គ្រាប់បាល់នោះមិនឲ្យទៅអាហ្សង់ទីនទេ។ ដើម្បីដំណើរការប្រកួតវិញ អ្នកគាំទ្រត្រូវបានបញ្ចេញពីលានអស់ ក្រុមទាំងពីរចូលលេងវិញបាន៣នាទី និង១៥វិនាទី មុនពេលអាជ្ញាកណ្តាលបញ្ចប់ការប្រកួត ដែលជ័យជម្នះបានទៅ ម៉ារ៉ុក ក្នុងគ្រាប់បាល់ ២-១៕







ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


