កីឡា
តារាចម្រៀង Ed Sheeran បានទិញភាគហ៊ុនភាគក្លិប Ipswich Town លីគកំពូលអង់គ្លេស
តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងលោក Ed Sheeran បានក្លាយជាម្ខាស់ភាគហ៊ុនមួយចំណែកតូចនៅក្លិបបាល់ទាត់ Ipswich Town ក្នុងក្រុបខណ្ឌ Premier League ។

លោក Ed Sheeran ដែលជាអ្នកគាំទ្រក្លិប Ipswich Town តាំងពីក្មេង ទទួលបានចំណែក១.៤% របស់ភាគហ៊ុនក្នុងក្លិប។ ក្លិបបានបញ្ជាក់ថា ភាគហ៊ុនរបស់ Sheeran គឺជាការវិនិយោគអសកម្ម និងតិចតួចនៅក្នុងក្លិប ហើយគាត់នឹងមិនអាចចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបនោះទេ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនភាគហ៊ុននៅសហរដ្ឋអាមេរិក Bright Path Sports Partners បានទិញភាគហ៊ុន៤៤% នៅក្នុងក្លិបក្នុងតម្លៃ១០៥លានផោន។

វាជាក្តីសុបិនរបស់អ្នកគាំទ្របាល់ទាត់គ្រប់រូបក្នុងការក្លាយជាម្ចាស់ក្លិបដែលពួកគេគាំទ្រ ហើយតារាចម្រៀងវ័យ៣៣ឆ្នាំលោក Ed Sheeran ពិតជារីករាយដែលបានក្លាយជាចំណែកមួយក្នុងក្លិប។
លោក Ed Sheeran និយាយថា ៖«ខ្ញុំបានរស់នៅក្នុង Suffolk តាំងពីខ្ញុំអាយុ៣ឆ្នាំ។ វាពិតជារីករាយដែលបានក្លាយជាអ្នកគាំទ្ររបស់ក្លិប Ipswich Town។ ខ្ញុំមិនមែនជាម្ចាស់ភាគហ៊ុនក្នុងការចូលរួមបោះឆ្នោត ឬជាសមាជិកក្រុមប្រឹក្សាភិបាលទេ។ នេះគ្រាន់តែខ្ញុំដាក់លុយខ្លះចូលក្នុងក្លិបដែលខ្ញុំស្រលាញ់ ដូច្នេះសូមកុំមកសួរខ្ញុំពាក់ព័ន្ធការនាំយកកីឡាករ ឬយុទ្ធសាស្ត្រដើម្បីលេងលើទីលាន»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


