កីឡា
ព្រះខ័នរាជស្វាយរៀង សង្ឃឹមខ្ពស់ឡើងវគ្គ៨ក្រុមចុងក្រោយ ពាន AFC Challenge League
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សង្ឃឹមខ្ពស់ក្នុងការឈានដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024/25 បន្ទាប់ពីចាប់ឆ្នោតស្ថិតនៅពូល E ដែលប្រទេសម៉ុងហ្គោលីធ្វើជាម្ចាស់ផ្ទះ។

ពានរង្វាន់នេះមានក្លិប១៨ចូលរួមប្រកួតដែលត្រូវបានបែងចែកជា២តំបន់ផ្សេងគ្នាគឺ តំបន់អាស៊ីខាងលិច (West Zone) មាន១២ក្រុម និងតំបន់អាស៊ីខាងកើត (East Zone) មាន៦ក្រុម។
រូបមន្តនៃការប្រកួត បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូលគឺ ក្រុម៤មកពីតំបន់អាស៊ីខាងលិច និង៤ក្រុមមកពីតំបន់អាស៊ីខាងកើតឡើងវគ្គ៨ក្រុមចុងក្រោយ។ ក្រុម៨ប្រចាំតំបន់អាស៊ីខាងលិចនឹងធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ដោយក្រុមលេខ១នៃពូលទាំង៣ និងក្រុមលេខ២ល្អបំផុត១ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ចំណែកតំបន់អាស៊ីខាងកើតវិញមាន២ក្រុមប៉ុណ្ណោះត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ខណៈលេខ១ និងលេខ២នៃពូលទាំង២ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ព្រះខ័នរាជស្វាយរៀងក៏សង្ឃឹមខ្ពស់ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ដោយត្រូវប៉ះ Madura United (ឥណ្ឌូណេស៊ី) និងក្រុមម្ចាស់ផ្ទះ SP Falcons (ម៉ុងហ្គោលី)។
តំបន់អាស៊ីខាងលិច
- ពូល A៖ East Bebgak FC (ឥណ្ឌា) Nejmech SC (លីប៉ង់) Bashudhara Kings (បង់ក្លាដែស) និងក្រុមម្ចាស់ផ្ទះ Paro FC (ប៉ូតាន)
- ពូល B៖ ក្រុមម្ចាស់ផ្ទះ Al Arasi SC (គុយវែត) FC Arkadag (តួកម៉េនីស្ថាន) Maziya Sportss & Recreation (ម៉ាឌីវ) និង FC Abdysh ATA (គីជីស្ថាន)
- ពូល C៖ Al Ahli (បារ៉ែន) Al Futowa SC (ស៊ីរី) ក្រុមម្ចាស់ផ្ទះ Al Seeb Club (អូម៉ង់) និង Hilal Al-Quds (ប៉ាឡេស្ទីន)
តំបន់អាស៊ីខាងកើត
- ពូល D៖ ក្រុមម្ចាស់ផ្ទះ Shan United, Taivan City FC (ឆាយនីសតៃប៊ិ) និង Young Elephants (ឡាវ)
- ពូល E៖ Madura United (ឥណ្ឌូណេស៊ី) ព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្រុមម្ចាស់ផ្ទះ SP Falcons (ម៉ុងហ្គោលី)


ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលដែលធ្វើតែមួយជើងចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការប្រកួតវគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពីថ្ងៃទី៥ ខែមីនា ដល់ទី១០ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


