កីឡា
ពានរង្វាន់ Elite Soccer Saturday លើកទី៦ចាប់ផ្តើមបើកចុះឈ្មោះ
ការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីព Elite Soccer Saturday លើកទី៦ បានបើកការចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
ការប្រកួតពានរង្វាន់ Elite Soccer Saturday រៀបចំឡើងដោយក្រុមអ្នកជំនាញបាល់ទាត់ Elite Soccer Coaching Cambodia នៅប្រទេសកម្ពុជា ក្នុងនោះមានលោក Christonpher Grant អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ លោកបានប្រាប់ថា ពានរង្វាន់នេះរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យក្រុមបាល់ទាត់មិនអាជីពទទួលបានឱកាសក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ដែលមានលក្ខណ្ឌ និងគោលការណ៍ប្រកួតត្រឹមត្រូវសម្រាប់ការអភិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីព។

រូបមន្តនៃការប្រកួតគឺក្រុមម្ខាងមានសមាជិក៦រូបទល់នឹង៦រូបទាំងកីឡាករកម្ពុជា និងកីឡាករបរទេស នៅទីលាន DIB Club នៅកោះពេជ្រចាប់ពីវគ្គសន្សំពិន្ទុក្នុងពូល វគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកក្រុមជយលាភី។
សម្រាប់រដូវកាលទី៦ នឹងប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្រុមជ័យលាភីនឹងទទួលពានរង្វាន់ UEFA Champions League ដោយមានប្រាក់រង្វាន់៣០០ដុល្លារ ព្រមទាំង Hanuman Premium Lager និងរង្វាន់ផ្សេងៗទៀត។
កាលពានរង្វាន់ Elite Soccer Saturday លើកទៅ៥ បានរៀបចំថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុម Avatar FC បានក្លាយជាជើងឯក៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


