កីឡា
ព្រះខ័នរាជស្វាយរៀងទទួលបានពានឯកត្តជន៥លីគរដូវកាលមុន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលពានរង្វាន់ឯកត្តជន៥ក្នុងព្រឹត្តិការណ៍ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ ដែលទើបតែត្រូវបានប្រគល់ពានរង្វាន់នៅក្នុងសប្តាហ៍នេះ។
ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលពី២០២៣-២៤ ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Josep Muñoz។ ក្រៅពីនេះ ពួកគេបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់បើករដូវកាលថ្មី ខេមបូឌានស៊ូបភើខាប់់។

ពានរង្វាន់ឯកត្តជនមិនទាន់ត្រូវបានប្រគល់ជូនឡើយនៅពេលបិទការប្រកួត ប៉ុន្តែមេដាយ និងពានរង្វាន់ត្រូវបានប្រគល់រួចហើយ។ ទើបតែពេលនេះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានប្រគល់គឺពានរង្វាន់«គ្រូបង្វឹកល្អបំផុត»បានទៅលោក Josep Muñoz ជាគ្រូបង្វឹក ពានរង្វាន់«អ្នកចាំទីល្អបំផុត»បានទៅអ្នកចាំទី វីរៈ ដារ៉ា ពានរង្វាន់«កីឡាករវ័យក្មេងល្អបំផុត»បានទៅកីឡាករ ញាណ សុស៊ីដាន។ កីឡាករ Marcus Haber ទទួលបានពានរង្វាន់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ និងពានរង្វាន់«កីឡដ្ឋានដែលមានអ្នកគាំទ្រច្រើនជាងគេ» ខណៈកីឡដ្ឋានរបស់ភ្នំពេញក្រោនត្រូវបានជ្រើសរើសជាកីឡដ្ឋានល្អជាងគេប្រចាំរដូវកាល។
កាលពីរដូវកាលមុន ញាណ សុស៊ីដាន ជាកីឡាកររបស់ក្រសួងការពារជាតិដែលបង្ហាញទម្រង់លេងយ៉ាងល្អមុនពេលផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀងនៅក្នុងរដូវកាលថ្មី។

ព្រះខ័នរាជស្វាយរៀង កំពុងបង្ហាញទម្រង់លេងយ៉ាងល្អទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស។ លីគកំពូលកម្ពុជារដូវកាលថ្មីដំណើរការបាន៣ប្រកួត ពួកគេរកបាន១៧គ្រាប់ពីការឈ្នះ ក្រសួងការពារជាតិ ៧-០, ឈ្នះអាយអេសអាយ ដង្កោសែនជ៧យ ៤-១ និងឈ្នះ គិរីវង់សុខសែនជ័យ ៦-១។
ពួកគេបានឈ្នះ Young Elephants ដោយលទ្ធផល ៣-២ ក្នុងជើងទី១ និងឈ្នះ ៥-១ ក្នុងជើងទី២ ជម្រុះពានរង្វាន់ ASEAN Club Championship មុនពេលឈានចូលវគ្គសន្សំពិន្ទុក្នុងពូលឈ្នះ Terengganu ៣-២ នៅប្រទេសម៉ាឡេស៊ី៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


