កីឡា
ខេត្តស្វាយរៀង បង្កើតពានយុវជនអាយុក្រោម១៣ឆ្នាំ លក្ខណៈមហាជន
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបង្កើតពានរង្វាន់មហាជនថ្នាក់ខេត្តសម្រាប់យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់។

ពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ផ្ដោតសំខាន់លើការអភិវឌ្ឍយុវជនក្នុងខេត្តស្វាយរៀង ដោយមិនអនុញ្ញាតឲ្យកីឡាករនៅខេត្តផ្សេងចូលរួមឡើយ។ ពាក្យសុំចូលរួមប្រកួតចាប់បើកពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។ ការទទួលពាក្យចូលរួមការប្រកួតនៅខែកញ្ញា។
ការប្រកួតនឹងចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២៤ រាលថ្ងៃចុងសប្ដាហ៍ នៅកីឡដ្ឋានស្វាយរៀង និងទីលានវិទ្យាល័យ ស្វាយរំពារ។
លក្ខខណ្ឌចូលរួមការប្រកួត៖
-កីឡាករត្រូវមានអាយុក្រោម១៣ឆ្នាំ មានឆ្នាំកំណើតក្នុងឆ្នាំ២០១១ ២០១២ និង២០១៣ និងមានសញ្ជាតិខ្មែរ
-កីឡាករត្រូវមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង ឬមានទីលំនៅបច្ចុប្បន្នក្នុងខេត្តស្វាយរៀង
-ក្រុមមួយអាចមានកីឡាករច្រើនបំផុត២០នាក់ និងមន្រ្ដី៨នាក់
-ក្រុមទាំងអស់ត្រូវបំពេញសំំណុំលិខិតដូចខាងក្រោម
-ពាក្យសុំចូលរួមប្រកួត១ច្បាប់
-បញ្ជីរាយនាមកីឡា២០នាក់១ច្បាប់
-កិច្ចសន្យា១ច្បាប់
-អាល់ប៊ុមរូបថតកីឡាករ ទំហំ 4×6 ចំនួន១ច្បាប់
-សេចក្ដីចម្លងសំបុត្រកំណើតឬអត្ដសញ្ញាណបណ្ណថតចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន គ្រប់កីឡាករចំនូន១ច្បាប់


រហូតដល់ពេលនេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានរៀបចំកម្មវិធីប្រកួតបាល់ទាត់ថ្នាក់ខេត្តជាច្រើនមានដូចជា ពានរង្វាន់ស្វាយរៀងខាប់អាយុ១៣ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៥ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៨ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់ ពានរង្វាន់ស្វាយរៀងខាប់នារី និងពានរង្វាន់ស្វាយរៀងស៊ូបភើខាប់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


