កីឡា
មូលហេតុ ASEAN Championship ២០២៤ ផ្លាស់ប្ដូរពេលប្រកួត
បើតាមការគ្រោងទុកការប្រកួតពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែបានលើកទៅលេងនៅខែធ្នូវិញ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសថា ការប្រកួតពានរង្វាន់ ASEAN Championship (អតីត AFF Cup) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ បើតាមផែនការចាស់ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ការផ្លាស់ប្តូរនេះគឺដោយសារកាលវិភាគក្នុងពានរង្វាន់នេះត្រួតស៊ីគ្នាជាមួយនឹងការប្រកួតក្លិបអាជីពក្នុងពានរង្វាន់អាស៊ីនៅចុងឆ្នាំនេះ។ ក្នុងនោះមានក្រុមនៅតំបន់អាស៊ីអាគ្នេយ៍មាន២ក្រុម ចូលរួមប្រកួតក្នុងពូល AFC Champions League នៅថ្ងៃទី២៥ ខែវិច្ឆិកា ថ្ងៃទី២ ខែធ្នូ។ សម្រាប់១០ក្រុមទៀតត្រូវលេងក្នុងវគ្គចែកពូលនៃពានរង្វាន់ AFC Cup នៅថ្ងៃទី២៦ ខែវិច្ឆិកា និងថ្ងៃទី៣ ខែធ្នូ។
ចំពោះកាលវិភាគប្រកួតដើមក៏បានបង្កការលំបាកដល់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីផងដែរ ខណៈពួកគេត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអូឌីតក្នុងពូល C នៃការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី៣ នៅថ្ងៃទី១៩ ខែវិច្ឆិកា។ សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានពិភាក្សាជាមួយគ្រូបង្វឹក Shin Tae-yong អំពីការប្រើប្រាស់ក្រុម U22 ក្នុងការប្រកួត ASEAN Cup ដើម្បីផ្តោតលើធនធានអតិបរមាសម្រាប់ការប្រកួតជម្រុះ World Cup។
ការប្រកួតពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិថៃ ម៉ាឡេសុី សង្ហិបុរី និង១ក្រុមទៀតត្រូវរងចាំមើលប្រកួតវគ្គជម្រុះរវាង ទីម័រខាងកើត និងព្រុយណេ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា