កីឡា
យុវជន១៩ឆ្នាំ Thenuka មកពីក្រៅប្រទេសជាខ្សែបម្រើដ៏សំខាន់របស់ស្រីលង្កា
សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បានកោះហៅកីឡាករមកពីក្រៅប្រទេស១៥នាក់ក្នុងចំណោមកីឡាករ២៥នាក់ដែលត្រូវប្រកួតជាមួយនឹង កម្ពុជា វគ្គជម្រុះ 2027 AFC Asian Cup នៅថ្ងៃទី៥ និងទី១០ ខែកញ្ញា ឆ្នាំ២០២៤។
វាអាចចាត់ទុកជាយុគសម័យថ្មីមិនធ្លាប់មានរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កាដែលបានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រកួតលើឆាកអន្តរជាតិ។ ក្រៅពីរៀបចំផែនការអភិវឌ្ឍបាល់ទាត់ក្នុងស្រុកតាំងពីកម្រិតយុវជនរហូតដល់ក្រុមធំជាមួយដៃគូនៅប្រទេសកាតា ស្រីលង្កាបានសម្រិតសម្រាំងក្នុងការជ្រើសរើសកីឡាករកូនកាត់នៅក្រៅប្រទេស និងផ្តល់សញ្ជាតិឲ្យកីឡាករបរទេសដើម្បីក្លាយជាកីឡាករជម្រើសជាតិឡាវ។

ជាក់ស្តែងការត្រៀមខ្លួនប្រកួតជាមួយកម្ពុជា ស្រីលង្កា បាននាំយកកីឡាករមកពីក្រៅប្រទេស១៥នាក់គឺមកពីអាល្លឺម៉ង់៣នាក់ អ៉ិស្លង់២នាក់ អូស្ត្រាលី២នាក់ ន័រវែស២នាក់ ម៉ាឌីវ២នាក់ អង់គ្លេស១នាក់ បារាំង១នាក់ ហុងកុង១នាក់ និង ស៊ុយអែត១នាក់។
ក្នុងចំណោមកីឡាករក្រៅស្រុកទាំង១៥រូប មានយុវជន Thenuka Ranaweera អាយុ១៩ឆ្នាំ លេងនៅក្លិប Nairobi United FC នៅប្រទេសកេនយ៉ា។ រូបគេត្រូវបានអ្នកគាំទ្រស្រីលង្កាចាប់អារម្មណ៍យ៉ាងខ្លាំង និងចាត់ទុកជាកម្លាំងសំខាន់ក្នុងការគ្រប់គ្រង ចែកបាល់នៅតំបន់កណ្តាល។
យុវជន Thenuka បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅពេលកោះហៅចូលជម្រើសជាតិអាយុក្រោម២០ឆ្នាំក្នុងការប្រកួតពានរង្វាន់អាស៊ីខាងត្បូង 2024 SAFF U-20 Championship កាលពីដើមខែសីហាកន្លងទៅនេះ ដូច្នេះក៏កោះហៅចូលក្រុមធំតែម្តង។ រូបគេមានប្រៀបដូចជាយុវជនកម្ពុជា លឹម លោកាថុង ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងពានរង្វាន់ AFF U19 Championship កាលពីពេលថ្មីៗ ហើយក៏ជាប់ក្រុមធំថែមទៀត។
ខាងក្រោមជាកីឡាករ១៥នាក់មកពីក្រៅបរទេសរបស់ ស្រីលង្កា
- អ្នកចាំទី Sujan Perera ប្រធានក្រុម អាយុ៣២ឆ្នាំ ក្លិប TC Sports (ម៉ាល់ឌីវ)
- ខ្សែការពារ Jason Thayaparan អាយុ២៩ឆ្នាំ ក្លិប SV Eintracht Trier (អាល្លឺម៉ង់)
- ខ្សែការពារ Jack Hingert អាយុ៣៣ឆ្នាំ ក្លិប Brisbane Roar (អង់គ្លេស)
- ខ្សែការពារ Claudio Matthias អាយុ២៥ឆ្នាំ ក្លិប SG Dynamo Dresden (អាល្លឺម៉ង់)
- ខ្សែការពារ Bharath Suresh អាយុ២១ឆ្នាំ ក្លិប Langwarrin (អូស្ត្រាលី)
- ខ្សែបម្រើ Mohamed Aman អាយុ២៤ឆ្នាំ ក្លិប Club Lagoons (ម៉ាល់ឌីវ)
- ខ្សែបម្រើ Adhavan Rajamohan អាយុ៣៣ឆ្នាំ ក្លិប IFK Haninge (ស៊ុយអែត)
- ខ្សែបម្រើ Sacay Steven អាយុ២៧ឆ្នាំ ក្លិប Onet-let Chateau (បារាំង)
- ខ្សែបម្រើ Leon Perera អាយុ២៧ឆ្នាំ ក្លិប Luneburger SK Hansa (អាល្លឺម៉ង់)
- ខ្សែបម្រើ Anujan Rajendram អាយុ២៤ឆ្នាំ ក្លិប Oppsal (ន័រវេស)
- ខ្សែបម្រើ Thenuka Ranaweera អាយុ១៩ឆ្នាំ ក្លិប Nairobi United (កេនយ៉ា)
- ខ្សែបម្រើ Samuel Durrant អាយុ២២ឆ្នាំ ក្លិប Dundalk (អ៉ិស្លង់)
- ខ្សែប្រយុទ្ធ Waseem Razeek អាយុ២៩ឆ្នាំ ក្លិប Eastern District (ហុងកុង)
- ខ្សែប្រយុទ្ធ Oliver Kelaart អាយុ២៦ឆ្នាំ ក្លិប Haukar (អ៉ិស្លង់)
- ខ្សែប្រយុទ្ធ Wade Dekker អាយុ៣០ឆ្នាំ ក្លិប Dandenong Thunder (អូស្ត្រាលី)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


