កីឡា
ខ្សែប្រយុទ្ធស្រីលង្កា៣រូបនេះគ្រោះថ្នាក់ខ្លាំងសម្រាប់កម្ពុជាល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយម្ចាស់ផ្ទះស្រីលង្កា វេលាម៉ោង៥:១៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Colombo ជើងទី១ វគ្គជម្រុះ 2027 AFC Asian Cup។
ស្រីលង្កាត្រូវបានគេមើលឃើញថា ត្រៀមខ្លួនបានយ៉ាងល្អ និងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅពេលពួកគេបានកោះហៅកីឡាករមកពីក្រៅប្រទេសរហូតដល់១៥នាក់ដើម្បីពង្រឹងក្រុមត្រៀមប្រកួតនឹងកម្ពុជា។

កីឡាករមកពីក្រៅប្រទេសទាំង១៥នាក់មានអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងប្រយុទ្ធ។ នៅតំបន់ជួរមុខមានខ្សែប្រយុទ្ធ៣រូបដែលគួរឲ្យចាប់អារម្មណ៍ និងបង្កគ្រោះថ្នាក់ខ្លាំងដល់កម្ពុជា។ កីឡាករ Mohamed Aakib អាយុទើប២៤ឆ្នាំ ប៉ុន្តែរូបគេបានបង្ហាញខ្លួនក្រុមជម្រើសជាតិស្រីលង្កា២៦ដងហើយ។ កីឡាករមកពីក្លិប Colombo នៃលីគស្រីលង្ការូបនេះ រកបាន៣គ្រាប់ឲ្យជម្រើសជាតិ។
កីឡាករមានដើមកំណើតនៅប្រទេសអូស្ត្រាលី Oliver Kelaart អាយុ២៦ឆ្នាំមកពីក្លិប Haukar លីគទី២របស់ប្រទេសអ៉ិស្លង់។ រូបគេបានបង្ហាញឲ្យជម្រើសជាតិស្រីលង្កាបាន៤ដង និងរកបាន១គ្រាប។

កីឡាករ Ahmed Waseem Razeek អាចត្រូវបានចាត់ទុកជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ស្រីលង្កា។ រូបគេមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ កំពុងលេងនៅក្លិប Eastern District នៃលីគកំពូលទីក្រុងហុងកុង។ កីឡាករអាយុ២៩ឆ្នាំបានលេងឲ្យជម្រើសជាតិស្រីលង្កាតាំងពីឆ្នាំ២០១៩ដោយបង្ហាញខ្លួនបាន១៩លើក និងរកបាន៩គ្រាប់។
ខាងលើគ្រាន់តែខ្សែប្រយុទ្ធ៣រូបប៉ុណ្ណោះ ប៉ុន្តែស្រីលង្កាមានខ្សែបម្រើ និងការពារល្អៗច្រើន។ ខាងក្រោមគឺជាកីឡាករ១៥ដែលលេងនៅក្រៅប្រទេស។
- អ្នកចាំទី Sujan Perera ប្រធានក្រុម អាយុ៣២ឆ្នាំ ក្លិប TC Sports (ម៉ាល់ឌីវ)
- ខ្សែការពារ Jason Thayaparan អាយុ២៩ឆ្នាំ ក្លិប SV Eintracht Trier (អាល្លឺម៉ង់)
- ខ្សែការពារ Jack Hingert អាយុ៣៣ឆ្នាំ ក្លិប Brisbane Roar (អង់គ្លេស)
- ខ្សែការពារ Claudio Matthias អាយុ២៥ឆ្នាំ ក្លិប SG Dynamo Dresden (អាល្លឺម៉ង់)
- ខ្សែការពារ Bharath Suresh អាយុ២១ឆ្នាំ ក្លិប Langwarrin (អូស្ត្រាលី)
- ខ្សែបម្រើ Mohamed Aman អាយុ២៤ឆ្នាំ ក្លិប Club Lagoons (ម៉ាល់ឌីវ)
- ខ្សែបម្រើ Adhavan Rajamohan អាយុ៣៣ឆ្នាំ ក្លិប IFK Haninge (ស៊ុយអែត)
- ខ្សែបម្រើ Sacay Steven អាយុ២៧ឆ្នាំ ក្លិប Onet-let Chateau (បារាំង)
- ខ្សែបម្រើ Leon Perera អាយុ២៧ឆ្នាំ ក្លិប Luneburger SK Hansa (អាល្លឺម៉ង់)
- ខ្សែបម្រើ Anujan Rajendram អាយុ២៤ឆ្នាំ ក្លិប Oppsal (ន័រវេស)
- ខ្សែបម្រើ Thenuka Ranaweera អាយុ១៩ឆ្នាំ ក្លិប Nairobi United (កេនយ៉ា)
- ខ្សែបម្រើ Samuel Durrant អាយុ២២ឆ្នាំ ក្លិប Dundalk (អ៉ិស្លង់)
- ខ្សែប្រយុទ្ធ Waseem Razeek អាយុ២៩ឆ្នាំ ក្លិប Eastern District (ហុងកុង)
- ខ្សែប្រយុទ្ធ Oliver Kelaart អាយុ២៦ឆ្នាំ ក្លិប Haukar (អ៉ិស្លង់)
- ខ្សែប្រយុទ្ធ Wade Dekker អាយុ៣០ឆ្នាំ ក្លិប Dandenong Thunder (អូស្ត្រាលី)




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


