កីឡា
Michael Jordan ដាក់លក់ផ្ទះប្រណីតជិត ១២ ឆ្នាំតែគ្មានអ្នកទិញ ដោយសារតែចាស់គំរិលពេក
អ្នកជំនួញជនជាតិអាមេរិក និងជាអតីតអ្នកលេងបាល់បោះអាជីព Michael Jordan បានដាក់លក់ផ្ទះប្រណីតចាប់តាំងពីឆ្នាំ២០១២ ក្នុងតម្លៃ ២៩លានដុល្លារ ប៉ុន្តែគ្មានមហាសេដ្ឋីណាចាប់អារម្មណ៍នឹងទិញវានោះទេ។ ផ្ទះនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៥ មុនពេលដែលគាត់បានចុះបញ្ជីវាសម្រាប់លក់ជាសាធារណ។
មានហេតុផលជាច្រើន ដែលគ្មាននរណាម្នាក់ចង់បានផ្ទះនេះដោយចាប់ផ្តើមពីការពិតដែលថា វាមានទំហំធំជាង ៥៦,០០០ហ្វីតការ៉េលើ ៧ ហិចតា ដែលធ្វើឲ្យពិបាកក្នុងការថែទាំ។ ជាពិសេសទៀតដែរ ក៏មានការចំណាយ និងពន្ធដីខ្ពស់ផងដែរ។

ទោះបីជាផ្ទះមានបន្ទប់គេង ៩ បន្ទប់ទឹក ១៩ ទីលានបាល់បោះ បណ្ណាល័យ កន្លែងហាត់ប្រាណ បន្ទប់ស៊ីហ្គា អាងហែលទឹក ទីលានវាយកូនបាល់ ទីលានវាយកូនហ្គោល និងចំណតរថយន្ត ១៤ គ្រឿង ប៉ុន្តែអ្វីៗត្រូវបានរចនាតាមប្រធានបទបែបចាស់គំរិលពេក។ លើសពីនេះ ផ្ទះប្រណិតត្រូវបានសាងសង់ក្នុងទសវត្សរ៍ទី៩០ នៅពេលដែល Jordan នៅជាមួយ Chicago Bulls ដែលធ្វើឲ្យការរចនាមើលទៅហួសសម័យនិងមានសភាពមិនដូចផ្ទះបច្ចុប្បន្ននេះ។
ម្យ៉ាងទៀត ទីតាំងផ្ទះមិនសូវល្អប៉ុន្មានទេ ដោយសារតែតំបន់នោះមិនមានកន្លែងសមស្របដែលងាយស្រួលក្នុងការរស់នៅ ។ សូម្បីតែ Jordan បានគិតចង់ប្រែក្លាយផ្ទះទៅជាសារមន្ទីរ ដើម្បីឲ្យមនុស្សមកទស្សនាដោយគិតថ្លៃ ប៉ុន្តែវាមិនអាចទៅរួចនោះទេ។ នោះក៏ដោយសារតែវាមិនមានកន្លែងចតរថយន្តគ្រប់គ្រាន់ ហើយទីក្រុង Highland Park រដ្ឋ Illinois មិនមានច្បាប់អនុញ្ញាតថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីកាសែត New York Post បានបង្ហាញថា ផ្ទះរបស់អតីតអ្នកលេងបាល់បោះអាជីពរូបនេះ តាមពិតទៅត្រូវបានគេទិញយកក្នុងតម្លៃខាតដើម ១៤.៨លានដុល្លារ ដោយបញ្ចប់ការលក់រយៈពេល ១២ ឆ្នាំ។ ថ្វីបើផ្ទះនោះមានសភាពចាស់គំរិល និងមិនទាន់សម័យក៏ពិតមែន ប៉ុន្តែវានៅតែមានភាពទាក់ទាញដោយក្រុមអ្នកស្រលាញ់ផ្ទះសល់ពីសង្គមបុរាណ ជាពិសេសអ្នកអភិរក្ស៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ Rosé ស្គមស្គាំងគួរឲ្យខ្លាច ពេលបង្ហាញខ្លួននៅ Paris Fashion Week
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


