កីឡា
ម៉ាឡេស៊ីគ្រោងផ្តល់ប្រាក់ខែជិត៥ម៉ឺនដុល្លារក្នុងខែដល់គ្រូបង្វឹកថ្មី
សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានសម្រេចចិត្តក្នុងការកំណត់បេក្ខភាព៥រូបចុងក្រោយហើយ ក្នុងនោះក៏មានអតីតគ្រូបង្វឹកជម្រើសជាតិវៀតណាមលោក Park Hang-seo ផងដែរ។
ក្រុមបាល់ទាត់ម៉ាឡេស៊ី គ្មានគ្រូបង្គោលជាផ្លូវការតាំងពីពាក់កណ្តាលខែកក្កដាមក បន្ទាប់ពីលោក Kim Pan-gon លាលែងពីតំណែងដោយហេតុផលផ្ទាល់ខ្លួន បើទោះបីនៅសល់កុងត្រាជាង១ឆ្នាំទៀត។ លោក Kim Pan-gon បានត្រឡប់ទៅកូរ៉េខាងត្បូងវិញ ហើយទទួលការងារជាគ្រូបង្វឹកនៅក្លិប Ulsan Hyundai ភ្លាមៗតែម្តង ដែលបានធ្វើឲ្យប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី និងអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ីខឹងសម្បារយ៉ាងខ្លាំង។
ក្នុងពេលថ្មីៗនេះ សមាគមបាល់ទាត់ម៉ាឡេស៊ី បានកំណត់បេក្ខភាព៥រូបចុងក្រោយហើយ ក្នុងនោះក៏មានអតីតគ្រូបង្វឹកវៀតណាមលោក Park Hang-seo ផងដែរ។ សមាគមបាល់ទាត់ម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួននឹងផ្តល់ប្រាក់ខែឲ្យគ្រូបង្វឹកថ្មីជាមួយប្រាក់ខែ២០០,០០០ រីងហ្គីត (ប្រាក់ម៉ាឡេស៊ី) ស្មើ៤៧,០០០ដុល្លារ ក្នុងមួយខែ។
អនុប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី លោក Datuk Yusoff Mahadi បាននិយាយនៅឯសន្និសីទសារព័ត៌មានថា ៖«ប្រាក់នោះគឺសម្រាប់គ្រូបង្វឹកដែលអាចនាំក្រុមទៅកម្រិតខ្ពស់» ។
ចំពោះប្រាក់ខែនេះគឺច្រើនជាងទ្វេដងនូវអ្វីដែលលោក Kim Pan-gon អតីតគ្រូបង្វឹកម៉ាឡេស៊ីមុនបានទទួល។ ចំពោះប្រាក់ខែនេះស្ទើរតែស្មើគ្នានឹងប្រាក់ខែរបស់លោក Park Hang-seo នៅវៀតណាម។ លោក Park អាយុ៦៦ឆ្នាំត្រូវបានគេរំពឹងជាបេក្ខភាពឈានមុខគេ ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិម៉ាឡេសុី។
បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កំពុងដឹកនាំដោយលោក Paul Marti Vicente ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានជួយម៉ាឡេស៊ីយកឈ្នះហ្វីលីពីន ២-១ និងឈ្នះលីបង់ ១-០ ឈ្នះពាន Merdeka Cup ឆ្នាំ២០២៤។ សមាគមបាល់ទាត់ម៉ាឡេស៊ី បានយល់ព្រមអនុញ្ញាតឲ្យលោក Vicente ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិរហូតដល់ក្រោយ AFF Championship ឆ្នាំ២០២៤ ដែលនៅពូលជាមួយកម្ពុជា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


