កីឡា
កីឡាករអាស៊ាន២រូបត្រូវបានហាមពីបាល់ទាត់ក្រោយបន្លំអាយុ
កីឡាករបាល់ទាត់ទីម័រខាងកើត២រូប ត្រូវបានហាមពីសកម្មភាពកីឡាបាល់ទាត់មួយរយៈ បន្ទាប់ពីរកឃើញមានការក្លែងបន្លំអាយុនៅក្នុងការប្រកួតកម្រិតយុវជន ក្រោយការស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។

ខ្សែការពារ Jaimito Antonio Da Costa Soares ត្រូវបានហាមឃាត់រាល់ការចូលរួមសកម្មភាពបាល់ទាត់រយៈពេល១២ខែ និងពិន័យជាប្រាក់ចំនួន១០,០០០ ដុល្លារ ខណៈខ្សែបម្រើ Antonio Da Costa Soares Moniz ជាប់បម្រាមរយៈពេល៩ខែ និងពិន័យជាប្រាក់ចំនួន៥,០០០ដុល្លារ។ កីឡាករទាំង២រូបមិនបានចូលរួមផ្ដល់បទសម្ភាសន៍ ឬឆ្លើយតបទៅនឹងសំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានជំរុញករណីទៅកាន់សហព័ន្ធបាល់ទាត់អាស៊ីទេ នៅបញ្ចប់ការស៊ើបអង្កេតនិងសម្រេចដាក់ទណ្ឌកម្ម។
កីឡាករ Moniz កើតក្នុងឆ្នាំ១៩៩៦ បានចូលរួមក្នុងវគ្គជម្រុះ AFC U19 Championship ឆ្នាំ២០១៦ ទោះបីជាគេអាយុលើសក៏ដោយ។ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បាននិយាយថា Moniz បានប្រើអត្ដសញ្ញាណប័ណ្ណ (ID) របស់អ្នកដទៃដើម្បីចូលរួមក្នុងការប្រកួត។ ចំណែកឯកីឡាករ Jaimito កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៣ ត្រូវបានគេរកឃើញថាបានប្រើប្រាស់អត្ដសញ្ញាណប័ណ្ណក្លែងក្លាយ ដើម្បីចូលរួមក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship ឆ្នាំ២០២០ និងវគ្គជម្រុះ AFC U23 Championship ឆ្នាំ២០២២។

ទីម័រខាងកើត ដែលជាប្រទេសកំពុងអភិវឌ្ឍមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជន ១.៣៥លាននាក់។ ប្រទេសមួយនេះបានប្រឈមមុខនឹងការសង្ស័យជាញឹកញាប់នៃការក្លែងបន្លំអាយុនៅក្នុងវិស័យកីឡាបាល់ទាត់ និងការប្រើប្រាស់ឯកសារមិនពិតដើម្បីផ្តល់សញ្ជាតិ។
ឆ្នាំ២០១៧ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បានដកសិទ្ធិកីឡាករទីម័រខាងកើតចំនួន១២នាក់ដែលមានដើមកំណើតប្រេស៊ីល បន្ទាប់ពីរកឃើញថាលិខិតឆ្លងដែនរបស់ពួកគេខុសច្បាប់។ សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត ត្រូវបានពិន័យជាប្រាក់ចំនួន ៧៦,០០០ដុល្លារ ខណៈអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត លោក Amandio de Araujo Sarmento ត្រូវបានហាមឃាត់ក្នុងសកម្មភាពបាល់ទាត់រយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៩,០០០ដុល្លារ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


