កីឡា
យប់នេះ U17 កម្ពុជា ត្រូវការឈ្នះ ម៉ាកាវ ច្រើនគ្រាប់ ដើម្បីប្រជែងកំពូលតារាង
វេលាម៉ោង៧យប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) ត្រូវការឈ្នះក្រុមយុវជនម៉ាកាវឲ្យច្រើនគ្រាប់ដើម្បីប្រជែងកំពូលតារាងក្នុងពូល B វគ្គជម្រុះពានរង្វាន់យុវជនអាយុ១៧ឆ្នាំអាស៊ី (AFC U17 Asian Cup) នៅឆ្នាំ២០២៥។

កាលពីថ្ងៃទី១៩ ខែតុលា ម្ចាស់ផ្ទះកម្ពុជារកបាន៣ពិន្ទុ តាមរយៈជ័យជម្នះដោយលទ្ធផលតឹងតែង១-០ លើក្រុមយុវជនជម្រើសជាតិ បង់ក្លាដែស ខណៈហ្វីលីពីន ក៏ទទួលបាន៣ពិន្ទុដែរ បន្ទាប់ពីលត់ ក្រុមយុវជនម៉ាកាវ ដោយលទ្ធផលចាស់ដៃ ៧-០ ដើម្បីឈរលើកំពូលតារាងពូល B ហើយកម្ពុជាស្ថិតនៅលេខ២។

ក្រុមយុវជនម៉ាកាវអាចត្រូវបានចាត់ជាក្រុមមានកម្រិតសមត្ថភាពទាបជាងគេ ដូច្នេះក្រុមនីមួយៗត្រូវការឈ្នះគ្រាប់បាល់ច្រើនគ្រាប់។ ជាក់ស្តែង កម្ពុជាត្រូវការឈ្នះឲ្យបានច្រើនគ្រាប់តាមដែលអាចធ្វើទៅបាដើម្បីប្រជែងជាមួយនឹងក្រុមខ្លាំងៗនៅក្នុងពូលជាមួយគ្នាគឺ ហ្វីលីពីន និងអាហ្វហ្គានីស្ថាន។

នៅថ្ងៃជាមួយគ្នានេះ វេលាម៉ោង៤រសៀល ហ្វីលីពីន ត្រូវប្រកួតជាមួយ អាហ្វហ្គានីស្ថាន ដែលជាការប្រកួតលើកទី១សម្រាប់អាហ្វហ្គានីស្ថាន ខណៈបង់ក្លាដែសមិនមានការប្រកួតទេថ្ងៃនេះ។

ការប្រកួតជម្រុះក្នុងពូលពានរង្វាន់ AFC U17 Asian Cup គឺដើម្បីយក១៦ក្រុមឡើងទៅជុំចុងក្រោយនៅឆ្នាំ២០២៥ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការប្រកួតមាន១០ពូល ដូច្នេះក្រុមលេខ១ក្នុងពូលទាំង១០ និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតចំនួន៥ បូកនឹងម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ចំនួន១៦ក្រុម៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


