កីឡា
បាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីគុនខ្មែរ ទទួលបានប្រាក់ឧបត្ថម្ភ៣០០លានរៀល
នៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមអត្ថាធិប្បាយប្រដាល់គុនខ្មែរល្បីៗបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីរួមគ្នាគាំទ្រ លើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ។

ក្នុងពិធីសន្និសីទសារព័ត៌មានមានវត្តមានលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តារាចម្រៀងដ៏ល្បីលោក ខេម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា លោក ឈិន ឈឿន គ្រូបង្វឹកក្រុមបាល់ទាត់តារាកម្ពុជា កីឡាប្រដាល់គុនខ្មែរល្បីៗ និងក្រុមពិធីករ ពិធីការិនីប្រដាល់គុនខ្មែរជាច្រើន។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា បន្ទាប់ពីលោកបានចុះទស្សនកិច្ចសិក្សាស្វែងយល់តាមបណ្តាខេត្តនានាក្នុងរយៈពេល៣ខែកន្លងទៅនេះ លោកបានឃើញផ្ទាល់ភ្នែកនូវការខ្វះខាត និងការលំបាករបស់ក្លិបជាច្រើនដូចជាទីកន្លែងហ្វឹកហាត់ សម្ភារៈ និងថវិកាជាដើម ប៉ុន្តែពួកគាត់មានតែកម្លាំងកាយចិត្តតស៊ូហ្វឹកហាត់ទាំងលំបាកវេទនា។ អាស្រ័យឃើញការខ្វះខាត និងទុក្ខលំបាករបស់គ្រូបង្វឹក កីឡាករ កីឡាការិនីដែលតស៊ូក្នុងប្រដាល់គុនខ្មែរទាំងនោះហើយទើបបានលោករកវិធីសាស្ត្រយ៉ាងដែលអាចជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានខ្លះ។
លោក ខូវ ឆាយ បានបន្តថា ហេតុដូច្នេះហើយបានជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសហការជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមអ្នកអត្ថាធិប្បាយកីឡាប្រដាល់គុនខ្មែរដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។ អ្វីដែលកាន់តែពិសេស និងមហាកិត្តិយសគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

មួយគ្នានេះ លោក ឈិន ឈឿន គ្រូបង្វឹកក្រុមបាល់ទាត់តារាកម្ពុជា បានប្រាប់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិបានឧបត្ថម្ភថវិកាចំនួន១០០លានរៀល។ បន្ថែមលើនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែររើរីជីសបានឧបត្ថម្ភចំនួន២០០លានរៀល ដូច្នេះសរុបថវិកាទទួលបានជាបឋមគឺចំនួន៣០០លានរៀល ដែលមិនទាន់គិតដល់សប្បុរសជននានាថែមទៀត។

ដោយឡែកតារាចម្រៀង ខេម មានប្រសាសន៍ថា ក្រុមបាល់ទាត់តារាកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ពិតជាមានមហាកិត្តិសវិសេសវិសាលណាស់ដែលចូលរួមកិច្ចសប្បុរសធម៌។ ជាពិសេសការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីគុនខ្មែរ ហើយទទួលបានការគាំទ្រពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នេះកម្លាំងចិត្តដ៏ធំធេងដែលផ្តល់ឲ្យក្រុមបាល់ទាត់តារាកម្ពុជា ក៏ដូចជាអ្នកចូលរួមទាំងអស់មានបន្តធ្វើទៅថ្ងៃក្រោយទៀត។

តាមការគ្រោងទុក ការប្រកួតមាន២គូគឺចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ការប្រកួតគូទី១ ក្រុមបាល់ទាត់តារាកម្ពុជា (B) ប្រកួតជាមួយ ក្រុមអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ និងការប្រកួតគូទី២ ជាការជួបគ្នារវាង ក្រុមបាល់ទាត់តារាកម្ពុជា (A) ជាមួយ ក្រុមកីឡាករប្រដាល់គុនខ្មែរ៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


