កីឡា
ក្លិបកម្ពុជាទទួលបានកៅអីពានរង្វាន់ AFC Champions League Two ហើយ
ជ័យជម្នះរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ២-១ លើក្រុម SP Falcons វគ្គសន្សំពិន្ទុ ពានរង្វាន់អាស៊ី លំដាប់ទី៣ AFC Challenge League រដូវកាល ២០២៤-២៥ បានរុញច្រានក្លិបបាល់ទាត់កម្ពុជាឡើងទៅកាន់ពានរង្វាន់អាស៊ីលំដាប់ទី២ AFC Champions League Two ចាប់ពីពេលនេះទៅ។

យោងតាមប្រភព Footy Ranking ដែលបានបង្ហាញពីការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្ពុជាបានឡើងទៅកាន់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមក្រុមចំណាត់ថ្នាក់កំពូលទាំង១២ប្រចាំតំបន់ អាស៊ីខាងកើត។ ក្នុងចំណោមក្រុមកំពូលអាស៊ីទាំង១២គឺចាប់ពីលេខ១ ដល់លេខ៦ លេងក្នុងពានរង្វាន់អាស៊ីលំដាប់ទី១គឺ AFC Champions League Elite ខណៈចាប់ពីលេខ៧ដល់លេខ១២ លេងក្នុងពានរង្វាន់ AFC Champions League Two។

បច្ចុប្បន្ន កម្ពុជាមាន១២.៤១២ពិន្ទុ ទទួលបាន១កៅអីក្នុងពានរង្វាន់លំដាប់ទី២ ប៉ុន្តែចាំមើលលទ្ធផលបន្តបន្ទាប់ទៀតរបស់ព្រះខ័នរាជស្វាយរៀងដែលត្រូវប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី Madura United នៅវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គ៨ក្រុមចុងក្រោយ AFC Challenge League។ ប្រសិនបើក្លិបកម្ពុជាធ្វើបានល្អ បង្កើនពិន្ទុថែមទៀត នោះអាចនឹងទទួលបាន២កៅអី។
ព្រះខ័នរាជស្វាយរៀង បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League បន្ទាប់ពីឈ្នះក្រុមម៉ុងហ្គោលី SP Falcons ២-១ កាលពីថ្ងៃទី៣១ ខែតុលា និងត្រូវប្រកួតបញ្ចប់ក្នុងពូលនៅថ្ងៃទី២ ខែវិច្ឆិកា ជាមួយក្រុម Madura United ដើម្បីសម្រេចថាតើ ស្ថិតនៅលេខ១ ឬលេខ២ក្នុងពូល E ។
នៅពូល D ប្រចាំតំបន់អាស៊ីខាងកើត រកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយហើយគឺ Shan United របស់មីយ៉ាន់ម៉ា និង Taiwan Steel របស់ ឆាយនីស តៃប៉ិ ត្រូវប្រកួតគ្នាដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ខណៈក្រុម Young Elephants របស់ឡាវ បានធ្លាក់ហើយ។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ២ជើងគឺ ក្នុងដី និងក្រៅដី៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


