កីឡា
គ្រូក្រសួងមហាផ្ទៃថា ឆ្នាំនេះពិបាកការពារជើងឯកសម្ដេចក្រឡាហោម ស ខេង
ការប្រកួតពានរង្វាន់កីឡាបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី១០ ដល់ទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសាលបាល់ទះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតឆ្នាំនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយចំនួនគឺក្រុមនីមួយៗ អាចដាក់កីឡាករកម្រិត A លេងនៅក្នុងទីលាន បានចំនួន២នាក់ និងកីឡាករបរទេសបាន១នាក់។ ក្រោយការកំណត់លក្ខខណ្ឌនៃការប្រកួតថ្មីនេះ ក្រុមដែលមានកីឡាករលំដាប់ A ច្រើន អាចដាក់ឲ្យក្រុមមកពីតាមបណ្ដាខេត្តខ្ចីជើងកីឡាកររបស់ពួកគេបាន។
ចំពោះលោក អ៊ូ សុផល គ្រូបង្វឹកក្លិបបាល់ទះក្រសួងមហាផ្ទៃ ក្រោយឃើញពីការប្រែលក្ខខណ្ឌថ្មី លោកក៏ពេញចិត្តដែលអាចធ្វើឲ្យការប្រកួតឆ្នាំនេះកាន់ជក់ចិត្ត ក្រោយក្រុមចូលរូមទាំងអស់មានសមត្ថភាពមិនលើសខ្វះខ្លាំងពេកទេ។ ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ ឆ្នាំ២០២៣ លោកបានមើលថា ក្រុមខ្លួនអាចនឹងពិបាកក្នុងការពារតំណែងជើងឯកឆ្នាំចាស់ គឺដោយសារក្រុមចូលរួមច្រើន ជាពិសេសកម្រិតសមត្ថភាពក្រុមចូលរួមសុទ្ធតែខ្លាំងដូចគ្នា។

លោក អ៊ូ សុផល បានប្រាប់«កម្ពុជាថ្មី»ថា ៖«ឆ្នាំនេះដោយសារមានក្រុមចូលរួមប្រកួតច្រើន ចឹងការប្រកួតប្រជែងកាន់តែខ្លាំង ហើយខ្ញុំក៏មិនរំពឹងខ្ពស់ពេកដែរ ក្នុងការការពារជើងឯកឆ្នាំចាស់។ មូលហេតុដោយសារក្លិបមកពីបណ្ដាខេត្តផ្សេងៗគេក៏ល្អ ហើយពួកគេក៏នាំយកកីឡាករដែលមានគុណផលល្អច្រើនចូលរួមក្នុងក្លិប»។
ក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះមានក្រុមចូលរួមសរុបរហូតដល់៣១ក្រុម ជាហេតុធ្វើឲ្យការប្រកួតប្រជែងឆ្នាំនេះ កាន់តែតានតឹងជាមួយក្រុមនីមួយៗសុទ្ធតែត្រៀមខ្លួនបានល្អ ដើម្បីប្រជែងជាម្ចាស់ជើងឯក៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


