កីឡា
កីឡាករថ្មីចូលសញ្ជាតិខ្មែរ៣នាក់មិនទាន់ទទួលបានការឯកភាពពី FIFA
កីឡាករបរទេស៣នាក់ដែលទទួលបានសញ្ជាតិខ្មែរដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅមិនទាន់បានការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ឈូក ពិសិដ្ឋ។

កីឡាករខ្សែប្រយុទ្ធរបស់ អាយអេសអាយ ដង្កោសែនជ័យ Abdel Kader Coulibaly, ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Andrés Nieto និងខ្សែការពាររបស់ភ្នំពេញក្រោន Takaki Ose ទើបទទួលបានសញ្ជាតិខ្មែរ និងត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ាន ASEAN Mitsubishi Electric Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ទោះបីជាយ៉ាងណា ពួកគាត់មិនទាន់ត្រូវបានការឯកភាពពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិឡើយ។ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ជាក់ដល់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងប្រកាសជាផ្លូវការ នៅពេលណាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានឯកភាពលើកីឡាករចូលសញ្ជាតិថ្មីទាំង៣នាក់»។

ការកោះហៅកីឡាករចូលសញ្ជាតិថ្មីទាំង៣រូបគឺគ្រាន់តែជាការហ្វឹកហាត់ជាមួយគ្នាប៉ុណ្ណោះដែលមិនមែនមានន័យថា ពួកគាត់អាចលេងតំណាងឲ្យជម្រើសជាតិកម្ពុជាឡើយ ដរាបណាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិមិនទាន់យល់ព្រម។
តាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានចែងថា កីឡាករបរទេសដែលលេងនៅលីគក្នុងប្រទេសណាមួយរយៈពេលចាប់ពី៥ឆ្នាំឡើងគឺមានសិទ្ធិលេងតំណាងជម្រើសជាតិនោះ នៅពេលពួកគេទទួលបានសញ្ជាតិពីប្រទេសនោះ។

កីឡាករ Abdel Kader Coulibaly, Andrés Nieto និង Takaki Ose សុទ្ធតែបានលេងនៅលីគកំពូលកម្ពុជារយៈពេល៥ឆ្នាំហើយ។ រហូតដល់ពេលនេះមានកីឡាករបរទេស៣នាក់ទទួលបានសញ្ជាតិខ្មែរ និងទទួលបានការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិគឺ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន កីឡាករ កាន់ ម៉ូ របស់វិសាខា និងកីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង។
ការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទាត់ជម្រើសជាតិតាមរយៈការផ្តល់សញ្ជាតិមិនមែនជារឿងថ្មីទេនៅក្នុងវិស័យបាល់ទាត់។ ប្រទេសជាច្ររើននៅក្នុងពិភពលោកបានប្រើវិធីសាស្ត្រនេះដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិរបស់ខ្លួន បើទោះបីជាប្រទេសទាំងនោះមានលីគអាជីពល្បីល្បាញទូទាំងពិភពលោក និងសំបូរកីឡាករល្អៗលំដាប់ពិភពលោកក៏ដោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


