កីឡា
រួសរាន់ឡើង! ការចុះឈ្មោះប្រកួតបាល់ទាត់ហ្រ្វីស្តាយល៍ ជិតដល់ថ្ងៃបិទ
ការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតកម្មវិធីបាល់ទាត់ ហ្វ្រេនហ្ស៊ី ហ្វ្រីស្ទាយល៍ (Frenzy Freestyle) នឹងបិទបញ្ចប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួត អាចដាក់ពាក្យតាមតំណភ្ជាប់នឹងលក្ខន្តិកៈដូចខាងក្រោម។
- បេក្ខជនតម្រូវឱ្យថតវីដេអូនៃការលេងបាល់ទាត់ហ្វ្រីស្តាយល៍របស់ខ្លួន ដោយមិនលើសពី 2នាទី ហើយបង្ហោះនៅលើគណនីហ្វេសប៊ុក ( Facebook Account ) ផ្ទាល់ខ្លួន ដោយភ្ជាប់មកជាមួយនូវ Caption ដ៏ទាក់ទាញ និង Hashtag #prksvayrieng #frenzyfreestyle #competition។
- រួចរាល់ហើយបេក្ខជនត្រូវ Copy Link របស់វីដេអូដែលខ្លួនបានបង្ហោះរួច ដាក់ចូលទៅក្នុងទម្រង់បែបបទនៃការចុះឈ្មោះ (Registration Link)ខាងក្រោមនេះជាការស្រេចhttps://docs.google.com/…/1FAIpQLSesNhr3…/viewform…
កម្មវិធីប្រកួតនេះជាកម្មវិធីដ៏ថ្មីស្រឡាងមួយនៅកម្ពុជា ដែលការចុះឈ្មោះចូលរួមគឺបើកទូលាយដល់សាធារណជនគ្រប់រូប និងគ្រប់ជាតិសាសន៍ ដែលមានអាយុចាប់ពី ១០ឆ្នាំដល់៤០ឆ្នាំ។ ក្នុងនោះផងដែរក្នុងការប្រកួតដ៏គួរអោយចាប់អារម្មណ៍មួយនេះ គណៈកម្មការវាយតម្លៃដែលមានជំនាញទៅតាមផ្នែកនីមួយៗនឹងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងស្របតាមលក្ខខណ្ឌបច្ចេកទេសចំនួន ៣២នាក់ ក្រោយបានឆ្លងកាត់វគ្គជម្រុះដំបូង ដើម្បីមកប្រកួតគ្នានៅលើឆាក នៃស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ (រាជធានីភ្នំពេញ)។
ជាឱកាសដ៏សំខាន់មួយដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ និងចូលចិត្តកីឡាមួយប្រភេទនេះ ឱ្យបានចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងជាការចូលរួមចំណែកពង្រីកសក្តានុពលនៃវិស័យកីឡាមួយនេះ ឱ្យឈានទៅមុខមួយកម្រិតទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតកីឡាមួយប្រភេទនេះជាលើកទីមួយនៅកម្ពុជា ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្កើតឡើង។ ចុះឈ្មោះជាមួយកម្មវិធីនេះ ដើម្បីបង្ហាញសមត្ថភាពរបស់អ្នក ពានរង្វាន់ មេដាយ និងទឹកប្រាក់សរុប ៥,០០០,០០០៛ កំពុងរង់ចាំអ្នក៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


