កីឡា
ថ្ងៃនេះ ក្រុមមហាផ្ទៃ ប៉ះ ព្រះខ័នរាជស្វាយរៀង ជាការប្រកួតចុងក្រោយរបស់ នួន បូរី
ខ្សែប្រយុទ្ធ នួន បូរី របស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា នឹងចូលនិវត្តន៍ពីបាល់ទាត់អាជីពចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវ័យ៣៣ឆ្នាំ បន្ទាប់ពីបានប្រឡូកក្នុងអាជីពបាល់ទាត់អស់រយៈពេលជាង១០ឆ្នាំ។

ការប្រកួតរវាងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ និងព្រះខ័នរាជស្វាយរៀង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេកផាក នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធលេខ៩ នួន បូរី។ អ្នកគាំទ្រនឹងបានឃើញរូបគេសម្រាប់ការប្រកួតអាជីពចុងក្រោយ ហើយរូបគេនឹងព្យួរស្បែកជើងដើម្បីលាអ្នកគាំទ្រ។ ទោះបីជាយ៉ាងណា រូបគេមិនទៅណាឆ្ងាយពីវិស័យបាល់ទាត់ឡើយ។
នួន បូរី បានលេងឲ្យសមាគមបាល់ទាត់ក្រសួងមហាផ្ទៃដែលពីមុនជាអគ្គស្នងការដ្ឋាននគរបាលជាតិតាំងពីឆ្នាំ២០១១។ សមិទ្ធផលសំខាន់ដែលរូបគេបានជួយក្លិបនេះគឺឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៤។

នួន បូរី ធ្លាប់បានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំចន្លោះឆ្នាំ២០១៥-២០១៧ និងជាប់ក្រុមកម្ពុជាជម្រើសទី១ចន្លោះឆ្នាំ២០១៤-២០១៧ ហើយក៏ធ្លាប់បានជាប់ក្នុងក្រុមអាយុ២២ឆ្នាំក្នុងនាមជាកីឡាករលើសអាយុក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។
សូមបញ្ជាក់ថា ការប្រកួតរវាង សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ និង ព្រះខ័នរាជស្វាយរៀង គឺដើម្បីបង្ក្រប់សប្តាហ៍ទី១១ របស់ព្រះខ័នរាជស្វាយរៀង ក្នុងលីគបាល់ទាត់កំពូលកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


