កីឡា
នារីខ្មែរ-អាមេរិក និមល ម៉នត្រស ចង់ជាប់ជម្រើសជាតិបាល់ទះនារីកម្ពុជា
កីឡាការិនីបាល់ទះកូនកាត់ខ្មែរ-អាមេរិក និមល ម៉នត្រស ចង់លេងឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា បន្ទាប់ពីបានហ្វឹកហាត់ និងលេងកីឡាបាល់ទះប្រមាណត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ។

កីឡាការិនីអាយុ១៦ឆ្នាំបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្រោយចប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដើម្បីអបអរសាទរថ្ងៃ៧មករាថា កញ្ញាជាកូនខ្មែរកាត់អាមេរិកដែលមានកំណើត និងធំឡើងនៅរាជធានីភ្នំពេញ ប៉ុន្តែដោយសារនៅសាលារៀនភាគច្រើនរៀនជាភាសាអង់គ្លេសទើបបានធ្វើឲ្យកញ្ញាមិនសូវចេះនិយាយភាសាខ្មែរច្បាស់។
ពាក់ព័ន្ធនឹងការលេងបាល់ទះវិញ កញ្ញា និមល ម៉នត្រស ទើបហ្វឹកហាត់បានប្រមាណជាងមួយឆ្នាំប៉ុណ្ណោះ និងទើបតែបានចូលរួមប្រកួតក្នុងពានរង្វាន់ផ្លូវការលើកទី១ ប៉ុន្តែបានជួយក្រុមបាល់ទះនារីខេត្តពោធិ៍សាត់បានឈ្នះជើងឯក។

និមល ម៉នត្រស បាននិយាយថា ៖«ខ្ញុំទើបចាប់ផ្តើមលេងកីឡាបាល់ទះបានជាងមួយឆ្នាំហើយ។ ខ្ញុំទើបបានចូលរួមជាមួយក្រុមបាល់ទះខេត្តពោធិ៍សាត់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលបានឈ្នះជើងឯក និងបានលេងជាមួយបងៗ។ មុនពេលឈ្នះជើងឯក ពួកយើងបាននិយាយគ្នា និងខិតខំប្រឹងហ្វឹកហាត់ខ្លាំង»។
កញ្ញាបានបន្តថា ៖«កាលពីដំបូង ខ្ញុំបានចូលលេងបាល់ទះដោយសារមិត្តភក្តិហៅឲ្យចូលលេងជាមួយ។ ដល់ពេលលេងទៅខ្ញុំមានអារម្មណ៍សប្បាយរីករាយ ហើយខ្ញុំកាន់តែចូលចិត្តខ្លាំងឡើង។ បងប្រុសរបស់ខ្ញុំលេងបាល់ទះដែរ ខ្ញុំពិតជាកោតសរសើរគាត់ ហើយខ្ញុំចង់លេងដូចគាត់ដែរ»។

«ខ្ញុំជាកូនខ្មែរ-អាមេរិក តែកើតនៅភ្នំពេញ ហើយធំដឹងក្តីនៅភ្នំពេញ។ ខ្ញុំរៀននៅសាលាអន្តរជាតិ អីចឹងគេបង្រៀនខ្មែរតែពីរបីម៉ោងក្នុងមួយអាទិត្យ អីចឹងទៅអត់សូវបានរៀនខ្មែរច្រើនទេ»។ កញ្ញាបានបញ្ជាក់។
នៅពេលសួរថា ចង់លេងតំណាងឲ្យជម្រើសជាតិនារីកម្ពុជាលើឆាកអន្តរជាតិទេ? កីឡាការិនីវ័យ១៦ឆ្នាំបានឆ្លើយថា ៖«ខ្ញុំពិតជាចង់ជាប់ជម្រើសជាតិ ហើយលេងលើឆាកអន្តរជាតិ។ ជាពិសេស ខ្ញុំចង់លេងនៅកីឡាស៊ីហ្គេម»។
កញ្ញា និមល ម៉នត្រស បានចូលលេងតំណាងឲ្យក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ ដោយសារបានស្គាល់សមាជិក និងក្រុមបាល់ទះនារីខេត្តពោធិ៍សាត់មួយចំនួនដែលបានហ្វឹកហាត់ជាមួយគ្នា។ ក្រុមនារីខេត្តពោធិ៍សាត់បានឃើញពីសមត្ថភាពល្អរបស់កញ្ញាទើបបានហៅឲ្យចូលរួមដើម្បីប្រកួតក្នុងពានរង្វាន់ផ្លូវការ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


