កីឡា
មិនចាញ់សោះ Man United កក់កៅអី១៦ក្រុមចុងក្រោយ Europa League
ក្រុមបិសាចក្រហម Manchester United បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់លំដាប់ទី២អឺរ៉ុប UEFA Europa League 2024-25 បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គវិលជុំសន្សំពិន្ទុ។

ឆ្លងកាត់វគ្គវិលជុំសន្សំពិន្ទុចំនួន៨ប្រកួត Manchester United បានបង្កើតកំណត់ត្រាមិនចាញ់ទាល់តែសោះគឺឈ្នះ៥ប្រកួត និងស្មើ៣ប្រកួត រកបាន១៨ពិន្ទុ ដើម្បីឈរនៅចំណាត់ថ្នាក់៣ក្នុងចំណោមក្រុមចំនួន៣៦នៅតំបន់អឺរ៉ុប។ ៣ប្រកួតដំបូង ពួកគេធ្វើបានត្រឹមលទ្ធផលស្មើទាំង៣ប្រកួត ប៉ុន្តែ៥ប្រកួតចុងក្រោយឈ្នះទាំងអស់។ Man United បានក្លាយជាក្រុមមួយក្នុងចំណោមក្រុម៣ដែលមិនចាញ់សោះ។
ការឈរនៅចំណាត់ថ្នាក់លេខ៣នេះមានន័យថា Man United ជាប់ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយមិនចាំបាច់ប្រកួតវគ្គខ្វែងឡើយ។ ក្រុមដែលឈរនៅលំដាប់កំពូលទាំង៨បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយគឺលេខ១ Lazio, លេខ២ Athletico Bilbao, លេខ៣ Manchester United, លេខ៤ Tottenham Hotspur, លេខ៥ Eintracht Frankfurt, លេខ៦ Lyon, លេខ៧ Olympiacos និងលេខ៨ Rangers។

ចំណែកក្រុមចាប់ពី ចំណាត់ថ្នាក់លេខ៩ ដល់លេខ២៤ ត្រូវប្រកួតខ្វែងគ្នាដើម្បីជ្រើសរើសយក៨ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
លទ្ធផល៨ប្រកួតរបស់ Man United ក្នុងវគ្គសន្សំពិន្ទុ
- ប្រកួតទី១៖ ស្មើ Twente ដោយលទ្ធផល ១-១
- ប្រកួតទី២៖ ស្មើ Porto ដោយលទ្ធផល ៣-៣
- ប្រកួតទី៣៖ ស្មើ Fenerbahce ដោយលទ្ធផល ១-១
- ប្រកួតទី៤៖ ឈ្នះ Poak ដោយលទ្ធផល ២-០
- ប្រកួតទី៥៖ ឈ្នះ Bodo/Glimt ដោយលទ្ធផល ៣-២
- ប្រកួតទី៦៖ ឈ្នះ Viktoria Plzen ដោយលទ្ធផល ២-១
- ប្រកួតទី៧៖ ឈ្នះ Rangers ដោយលទ្ធផល ២-១
- ប្រកួតទី៨៖ ឈ្នះ FC SB ដោយលទ្ធផល ២-០
ក្រុម៤គឺ Midtjylland, AZ, Galatasaray និង Real Sociedad ដែលមាន២ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ ដោយ១ក្រុមត្រូវប៉ះ Manchester United និង១ក្រុមទៀតត្រូវប៉ះ Tottenham Hotspur នៅវគ្គ១៦ក្រុមចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


