កីឡា
ខេត្តស្វាយរៀងជាក្រុមល្អជាងគេ សប្តាហ៍ទី១តេជោលីគ ជុំទី២
ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើបានល្អជាងគេ ក្នុងសប្តាហ៍ទី១ ជុំទី២ ពានរង្វាន់តេជោលីគ ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជ័យជម្នះទាំង៣ប្រកួតដោយគ្មានដៃគូណាមួយអាចយកឈ្នះពួកគេសូម្បីមួយសិត។

ប្រកួតទី១ ក្រុមខេត្តស្វាយរៀង បានយកឈ្នះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-០។ ប្រកួតទី២ ពួកគេបានយកឈ្នះ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ និង ប្រកួតទី៣ ពួកគេបានយកឈ្នះ វិសាខា ដោយលទ្ធផល ៣-០។
កីឡាករឥណ្ឌា Ashval បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៣លើកជាប់គ្នាក្នុងសប្តាហ៍ទី១។ ភាពខ្លាំងរបស់ក្រុមខេត្តស្វាយរៀង ដោយមានអ្នកវាយផ្តាច់ល្អគឺកីឡាករឥណ្ឌាទាំងពីររូប កីឡាករគុយបា Hererra និងកីឡាករម៉ាឡេស៊ី Sim Jian Qin ព្រមទាំងអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ និងលីប៊ើរ៉ូ ឃីម សុវណ្ណដារ៉ា ដែលជាអតីតកីឡាកររបស់វិសាខា។

លទ្ធផលជ័យជម្នះទាំង៣ប្រកួតនេះ ពួកគេរកបាន៩ពិន្ទុពេញ និងធានាបានកៅអីវគ្គ៤ក្រុមចុងក្រោយរួចហើយ បើទោះជានៅសល់២ប្រកួតទៀតក៏ដោយ។
ជាមួយគ្នានេះ ក្រុមក្រសួងមហាផ្ទៃ ក៏ជាក្រុមមិនទាន់ស្គាល់បរាជ័យដែរដោយបានយកឈ្នះទាំង៣ប្រកួត និងរកបាន៩ពិន្ទុពេញ ប៉ុន្តែពួកគេបានចាញ់១សិតនៅពេលពួកគេបានយកឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-១ ខណៈ២ប្រកួតទៀតគឺឈ្នះបញ្ជាការដ្ឋានអង្គរក្ស ៣-០ និងឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-០។
រហូតដល់ពេលនេះមាន៣ក្រុមហើយបានធានាកៅអីវគ្គ៤ក្រុមចុងក្រោយគឺ ក្រុមខេត្តស្វាយរៀង ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើទោះជាការប្រកួតនៅសល់២ប្រកួតទៀតក្នុងជុំទី២។

ក្រុមបបញ្ជាការដ្ឋានអង្គរក្ស វិសាខា និងកងពលធំអន្តរាគមន៍លេខ៣ នឹងមាន១ត្រូវឡើងទៅវគ្គ៤ក្រុមចុងក្រោយ ហើយមាន២ត្រូវធ្លាក់។ ក្រុមវិសាខា និងកងពលធំអន្តរាគមន៍លេខ៣ប្រឈមនឹងធ្លាក់ត្រឹមជុំទី២ បន្ទាប់ពីពួកគេបានចាញ់ទាំង៣ប្រកួត និងមិនទាន់ពិន្ទុសោះ។
តារាងពិន្ទុ សប្តាហ៍ទី១ ជុំទី២
- ក្រុមខេត្តស្វាយរៀង មាន៩ពិន្ទុ (ឈ្នះ៣ប្រកួត)
- ក្រុមក្រសួងមហាផ្ទៃ មាន៩ពិន្ទុ (ឈ្នះ៣ប្រកួត)
- ក្រុមរាជធានីភ្នំពេញ មាន៦ពិន្ទុ (ឈ្នះ២ ចាញ់១)
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស មាន៣ពិន្ទុ (ឈ្នះ១ ចាញ់២)
- ក្រុមវិសាខា មាន០ពិន្ទុ (ចាញ់៣ប្រកួត)
- ក្រុមកងពលធំអន្តរាគមន៍លេខ៣ មាន០ពិន្ទុ (ចាញ់៣ប្រកួត)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី