កីឡា
ទីផ្សារកីឡាបាល់ទះកាន់តែធំ សម្រាប់អ្នកចង់ក្លាយជាកីឡាករអាជីព
កីឡាបាល់ទះកាន់តែធំទូលាយសម្រាប់អ្នកនិយមចូលចិត្ត និងចង់ក្លាយជាកីឡាករ កីឡាការិនីអាជីព បន្ទាប់ពីសហព័ន្ធកីឡាបាល់ទះកម្ពុជាបានខិតខំប្រឹងប្រែងបង្កើតកម្មវិធីប្រកួតជាច្រើននារយៈប្រមាណ២ឆ្នាំចុងក្រោយ។

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្កើតកម្មវិធីប្រកួតជាច្រើនមានដូចជា ពានរង្វាន់បាល់ទះតេជោលីគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ពានរង្វាន់៧មករា និងពានរង្វាន់មហាជន៤ទល់នឹង៤ជាដើម ដែលត្រូវបានរៀបចំការប្រកួតតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំនីមួយៗ។
នៅពេលមានកម្មវិធីប្រកួតប្រជែងច្រើនបែបនេះ តម្រូវការក្រុមចូលរួមប្រកួតកាន់តែច្រើន។ រាល់ក្រុមត្រូវចូលរួមប្រកួតក្នុងពានរង្វាន់នីមួយៗត្រូវការកីឡាករច្រើននាក់ទាំងកីឡាករកម្ពុជា និងកីឡាករបរទេស។ ក្រុមនីមួយៗតែងតែព្យាយាមស្វះស្វែងរកកីឡាករដែលមានកាយសម្បទាល្អដើម្បីពង្រឹងក្រុម ដូច្នេះជាឱកាសល្អសម្រាប់យុវជនជំនាន់ក្រោយ។

កាលពីមុន ក្រុមមួយជាទូទៅជ្រើសរើសកីឡាករដែលមានសមត្ថភាពខ្ពស់ស្រាប់ដើម្បីហ្វឹកហាត់ជុំគ្នា និងចូលរួមប្រកួតពានរង្វាន់នានា ប៉ុន្តែឥឡូវនេះ ក្រុមមួយចំនួនកំពុងអភិវឌ្ឍថ្នាលយុវជនដើម្បីបន្តវេនរៀមច្បងដែលមានវ័យកាន់តែច្រើន។ ជាក់ស្តែង ក្រុមបាល់ទះវិសាខាមានក្រុមជម្រើសទី១ និងក្រុមថ្នាលយុវជនដែលកំពុងបណ្តុះបណ្តាល។
កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងក៏បានប្រកាសជ្រើសរើសយុវជនដែលចូលចិត្តបាល់ទះ និងមានកម្ពស់ខ្ពស់ដើម្បីបណ្តុះបណ្តាលក្លាយជាក្រុមតំណាងខេត្ត។ ក្រុមកងពលធំអន្តរាគមន៍លេខ៣បានប្រកាសជ្រើសរើសកីឡាករវ័យក្មេងដើម្បីបណ្តាល។ ជាមួយគ្នានេះ អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ក៏បានប្រកាសជ្រើសរើសកីឡាករវ័យក្មេងដើម្បីបណ្តុះបណ្តាលដែរ។ នៅមានក្រុមបាល់ទះជាច្រើនទៀតទាំងនៅរាជធានី និងតាមបណ្តាខេត្តក៏កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍក្រុមបាល់ទះរបស់ខ្លួនដែរ។

ទាំងនេះហើយជាឱកាសដ៏ទូលំទូលាយសម្រាប់យុវជនជំនាន់ក្រោយក្នុងការចាប់យកអាជីពបាល់ទះដែលខ្លួនស្រឡាញ់។ នៅពេលក្រុម និងក្លិបកាន់តែច្រើនជ្រើសរើស បណ្តុះបណ្តាលយុវជនបាល់ទះបែបនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបែងចែកក្រុមជម្រើសជាតិជា២កម្រិតគឺក្រុមបាល់ទះជម្រើសជាតិកម្ពុជាជម្រើសទី១ និងក្រុមបាល់ទះជម្រើសជាតិកម្ពុជាជម្រើសយុវជន។ ការជ្រើសរើស និងប្រមូលផ្តុំកីឡាករជម្រើសជាតិទាំងពីរកម្រិតនេះគ្មានអ្វីផ្សេងក្រៅតែពីជ្រើសរើសពីតាមក្រុម និងក្លិបនានាឡើយ។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទាំងជម្រើសទី១ និងជម្រើសយុវជនសុទ្ធតែមានកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិដូចជា កីឡាស៊ីហ្គេម ពានរង្វាន់អាស៊ាន SEA V. League, Asian Games និងពានរង្វាន់កម្រិតអាស៊ីផ្សេងទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


