កីឡា
ខឹម សុវណ្ណដារ៉ា ថា ក្រុមទាំង៤សុទ្ធតែខ្លាំងអាចឈ្នះជើងឯកតេជោលីគដូចគ្នា
ការប្រកួតបាល់ទះពានរង្វាន់តេជោលីគ រដូវកាល២០២៥ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនាចុងសប្តាហ៍នេះដោយមានក្រុមខ្លាំងខេត្តស្វាយរៀង ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស និងវិសាខា។
ក្រុមលំដាប់កំពូលទាំង៤នេះត្រូវបានកីឡាករ ខឹម សុវណ្ណដារ៉ា ជាលីប៊ើរ៉ូរបស់ក្រុមបាល់ទះស្នងការដ្ឋានខេត្តស្វាយរៀងចាត់ទុកជាក្រុមខ្លាំងអាចប្រជែងជើងឯកដូចគ្នា ដូច្នេះការជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺពិតជាតឹងតែងបំផុត។

ខឹម សុវណ្ណដារ៉ា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កាលពីជុំទី១ ក្រុមរបស់ខ្លួនហ្វឹកហាត់ជាមួយគ្នាបានតិច បន្ទាប់ពីនាំចូលកីឡាករឥណ្ឌា២រូប។ មុនចូលជុំទី២ ក្រុមបានហ្វឹកហាត់រួមគ្នាបានច្រើនដែលជាហេតុធ្វើឲ្យទទួលបានលទ្ធផលល្អ ប៉ុន្តែក៏មិនទាន់ល្អខ្លាំងដែរគឺត្រូវការពេលវេលាហ្វឹកហាត់រួមគ្នាច្រើនទៀត។
ថ្វីបើឈរលេខ១ក្នុងជុំទី២បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលីប៊ើរ៉ូរូបនេះមិនហានសង្ឃឹមច្រើនទេ ពីព្រោះការប្រកួតមិនអាចមើលឃើញជាមុន។ ក្រុមនីមួយៗសុទ្ធតែខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដូច្នេះសុទ្ធតែមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកដូចគ្នា។

ខឹម សុវណ្ណដារ៉ា បាននិយាយថា ៖«ចាំមើលការប្រកួតជាក់ស្តែងនៅលើទីលាន។ ក្រុមទាំង៤សុទ្ធតែខ្លាំង អត់មានក្រុមណាលើសក្រុមណាទេ។ ខ្ញុំមើលឃើញ ក្រសួងមហាផ្ទៃល្អ ហើយបញ្ជាការដ្ឋានអង្គរក្សក៏ល្អ។ ក្រសួងមហាផ្ទៃហ្វឹកហាត់រួមគ្នាច្រើនឆ្នាំហើយ»។
ខឹម សុវណ្ណដារ៉ា បានទម្លាយឲ្យដឹងពីចំណុចខ្វះខាតរបស់ក្រុមខ្លួនគឺ ការវ៉ៃសេវា និងការទទួលសេវា។ ចំណុចទាំងពីរនេះគឺជាអ្វីដែលក្រុមខេត្តស្វាយរៀងត្រូវអភិវឌ្ឍបន្ថែម ប៉ុន្តែសម្រាប់ការវាយផ្តាច់ និងការបាំងល្អ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាការប៉ះគ្នាក្រុមលេខ១ ខេត្តស្វាយរៀង និងក្រុមលេខ៤ វិសាខា វេលាម៉ោង៤រៀល ខណៈក្រុមលេខ២ ក្រសួងមហាផ្ទៃ ជួប ក្រុមលេខ៣ បញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង៦ល្ងាច។
ក្រុមដែលឈ្នះឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ខណៈក្រុមចាញ់ ត្រូវប៉ះគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


