កីឡា
Neymar តវ៉ាចំពោះការប្រើទីលានស្មៅសិប្បនិម្មិតក្នុងប្រទេសប្រេស៊ីល
កីឡាករ Neymar, Memphis Depay និង Thiago Silva ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ប្រេស៊ីលនាំមុខគេដែលបានតវ៉ាប្រឆាំងនឹងការប្រើប្រាស់ស្មៅសិប្បនិម្មិតសម្រាប់ការប្រកួតលីគ ជំនួសឱ្យស្មៅធម្មជាតិ។

ពួកគេទាំងអស់បានធ្វើយុទ្ធនាការលើអ៊ីនធឺណិតជាមួយនឹងសារដូចគ្នាកាលពីថ្ងៃអង្គារដែលបង្ហាញពីការភ័យខ្លាចចំពោះការកើនឡើងហានិភ័យនៃការរងរបួសសម្រាប់អ្នកលេងលើវាលស្មៅសិប្បនិម្មិត។
ក្លិបមួយចំនួននៅក្នុងលីគកំពូលរបស់ប្រេស៊ីល កំពុងប្រើប្រាស់ស្មៅសិប្បនិម្មិត ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ច្រើនសម្រាប់កីឡដ្ឋាន ខណៈពេលវាជួយកាត់បន្ថយការខូចខាតដល់ទីលាន។
«វាគួរឱ្យព្រួយបារម្ភក្នុងការឃើញទិសដៅបាល់ទាត់ប្រេស៊ីលកំពុងដំណើរការ។ ជាមួយនឹងទំហំ និងការតំណាងនៃកីឡារបស់យើង ការជជែកពិភាក្សានេះមិនគួរកើតមានឡើយ។ នៅក្នុងលីគដែលគួរឱ្យគោរពបំផុតក្នុងពិភពលោក កីឡាករត្រូវបានគេឮ ហើយការវិនិយោគត្រូវបានធ្វើឡើងដើម្បីធានាគុណភាពទីលាន»។ សេចក្ដីថ្លែងការណ៍របស់ Neymar។ «ដំណោះស្រាយចំពោះទីលានមិនល្អ គឺត្រូវបង្កើតទីលានឲ្យបានល្អ វាគឺសាមញ្ញដូចនោះ។ បាល់ទាត់គឺជាធម្មជាតិ មិនមែនសិប្បនិម្មិតទេ»។

Neymar ទើបតែត្រឡប់មកកាន់ក្លិបចាស់ Santos វិញ រីឯកីឡាករ Depay លេងឱ្យ Corinthians ហើយ Thiago Silva លេងនៅ Fluminense អ្នកទាំង ៣សុទ្ធតែជាកំពូលកីឡាករលំដាប់ពិភពលោកដែលធ្លាប់មានឈ្មោះល្បីបោះសម្លេង។
ករណីនេះ សូម្បីតែក្រុមការការពារតំណែងជើងឯកប្រេស៊ីល Botafogo, Palmeiras និង Athletico Paranaense ស្ថិតក្នុងចំណោមក្លិបដែលបានប្រើស្មៅសិប្បនិម្មិត ដែលបណ្តាលឱ្យកីឡាករមួយចំនួនដែលជាកីឡាករវ័យរាងច្រើនបន្តិច ឬត្រឡប់ពីរបួស រួមទាំង Neymar ធ្វើពហិការការប្រកួតក្រៅដីជាមួយក្រុមទាំងនោះ។
ក្លិប Palmeiras បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរិះគន់ចំពោះស្មៅសិប្បនិម្មិត គឺមានលក្ខណៈស្រពិចស្រពិល និងមិនមែនផ្អែកលើវិទ្យាសាស្ត្រនោះទេ។
ក្លិបបានសង្កត់ធ្ងន់ថា ទីលានត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយ FIFA ជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ហើយត្រូវបានត្រួតពិនិត្យជាប្រចាំចាប់តាំងពីឆ្នាំ២០២០ ដូច្នេះវាមានប៉ារ៉ាម៉ែត្រដូចគ្នានៃទីលានស្មៅធម្មជាតិ និងស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


