ព័ត៌មានអន្ដរជាតិ
ឥណ្ឌា និងប្រេស៊ីលចុះកិច្ចព្រមព្រៀងរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារក្នុងរយៈពេល៥ឆ្នាំ
ឥណ្ឌាបានបោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រេស៊ីលកាលពីថ្ងៃសៅរ៍ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលធ្វើដំណើរទៅដល់ទីក្រុងញូវដេលីនៅសប្ដាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។
ប្រេស៊ីលគឺជាប្រទេសផលិតរ៉ែដែកកំពូលមួយលើពិភពលោក ហើយមានទុនបម្រុងរ៉ែយ៉ាងច្រើនដែលសំខាន់សម្រាប់ការផលិតដែកថែប។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រេស៊ីល រំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាសម្រាប់ឥណ្ឌា ដើម្បីរក្សាកំណើនរយៈពេលវែងក្នុងវិស័យដែកថែបរបស់ប្រទេស។
សេចក្តីថ្លែងការណ៍បន្តថា កិច្ចសហប្រតិបត្តិការនឹងផ្តោតលើការទាក់ទាញការវិនិយោគលើវិស័យរុករករ៉ែ និងហេដ្ឋារចនាសម្ព័ន្ធដែកថែប។
បច្ចុប្បន្ន ឥណ្ឌាមានសមត្ថភាពផលិតដែកថែប ២១៨ លានតោន ហើយក្រុមហ៊ុននានា កំពុងពង្រីកផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហូបនីយកម្ម។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូប្រេស៊ីលដឹកនាំដោយលោក Lula លោក មូឌី បាននិយាយថា កិច្ចពិភាក្សារបស់ពួកគេបានផ្តោតលើមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្មឥណ្ឌា-ប្រេស៊ីល។
លោកបន្តយ៉ាងដូច្នេះថា៖ «យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកើនលើសពី ២០ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ»។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសសមាជិត BRICS ទាំង២ បច្ចុប្បន្នមានចំនួនប្រហែល ១៥ ប៊ីលានដុល្លារ។
មែនទែនទៅ ឥណ្ឌា និងប្រេស៊ីលជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ ២០០៦ ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ ថាមពល កសិកម្ម សុខភាព រ៉ែសំខាន់ៗ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ហើយប្រទេសទាំង២ធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាសកលដូចជាកំណែទម្រង់អង្គការសហប្រជាជាតិ ការប្រែប្រួលអាកាសធាតុ និងការប្រឆាំងភេរវកម្មជាដើម៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


