កីឡា
សហព័ន្ធបាល់ទះកំណត់លក្ខខ័ណ្ឌថ្មីសម្រាប់ពានមហាជន៤ទល់៤
សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍បាល់ទះមហាជន៤ទល់៤ Special Volleyballball Cup រដូវកាលទី២ នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីចប់ពានរង្វាន់តេជោលីគរដូវកាលទី២។

សម្រាប់ការប្រកួតរដូវកាលទី២ ឆ្នាំ២០២៥ មានការកែប្រែលក្ខខណ្ឌខ្លះដើម្បីផ្តល់ឱកាសឲ្យយុវជនកាន់តែច្រើនចូលរួមបង្ហាញសមត្ថភាពទូទាំងប្រទេស។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ការប្រកួតឆ្នាំទី២នេះគឺធ្វើយ៉ាងណាផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងចូលរួមប្រកួត និងបង្ហាញសមត្ថភាពឲ្យបានច្រើន ពីព្រោះយុវជនគឺជាអ្នកបន្តវេន។ ប្រសិនបើមិនផ្តល់ឱកាសឲ្យពួកគាត់បានបង្ហាញសមត្ថភាពច្រើនទេ ពួកគាត់នឹងមិនបានអភិវឌ្ឍខ្លួនតាំងពីវ័យក្មេងទេ។
លោកបានលើកឡើងថា ៖«គ្រូបង្វឹក ឬអ្នកដឹកនាំក្រុមបាល់ទះកម្ពុជាបច្ចុប្បន្នទុកចិត្តកីឡាកររៀមច្បង ស្មាត់ចាស់ៗ។ ពួកគាត់តែងតែដាក់ឲ្យកីឡាករមានបទពិសោធច្រើនលេងនៅលើទីលាន ដូច្នេះឱកាសនៃការបង្ហាញខ្លួនរបស់កីឡាករក្មេងៗអត់មានច្រើនទេ។ ជាទូទៅយើងឃើញអីចឹង ប៉ុន្តែព្រឹត្តិការណ៍ Wurks Special Volleyballball Cup នេះ យើងនឹងកំណត់លក្ខន្តិកៈឲ្យកីឡាករចាស់ៗបានលេងតែ១នាក់ប៉ុណ្ណោះនៅលើទីលាន។ ក្នុងមួយក្រុមមានកីឡាករចាស់បទពិសោធច្រើនតែ២នាក់ប៉ុណ្ណោះ ហើយអាចលេងនៅលើទីលានតែ១នាក់។ ចង់មិនចង់ក៏ត្រូវតែផ្តល់ឲ្យយុវជនចូលលេងដែរ»។
«ខ្ញុំចង់ឲ្យប្រកួតប្រជែងមានការប្រកួតប្រជែងគ្នា ពីព្រោះយុវជនបង្ហាញស្នាដៃនៅលើទីលានកាន់តែល្អប្រសើរ ពួកគាត់នឹងទាញចំណាប់អារម្មណ៍ពីគ្រូបង្វឹក។ ដូច្នេះនៅពេលមានព្រឹត្តិការណ៍ធំៗ ពួកគាត់មានឱកាស ហើយលែងក្លាយជាកីឡាករបម្រុងទៀតហើយ។ ការកែប្រែលក្ខខណ្ឌនេះក៏ជាការផ្តល់ឱកាសឲ្យក្រុមតាមបណ្តាខេត្តឈ្នះពាន ពីព្រោះពួកគាត់ពេលមកលេងប៉ះកីឡាកររៀមច្បង បទពិសោធច្រើនជាកីឡាករជម្រើសជាតិ ពួកគាត់បានធ្លាក់ទឹកចិត្ត ចាញ់មុនការប្រកួតបាត់ទៅហើយ។ អីចឹងយើងធ្វើបែបនេះគឺជំរុញ លើកទឹកចិត្តឲ្យពួកគាត់មានស្មារតី មានសេចក្តីសង្ឃឹមក្នុងការប្រកួតប្រជែង»។
តាមការគ្រោងទុក ការប្រកួតបាល់ទះពានរង្វាន់មហាជននេះនឹងរៀបចំទៅតាមបណ្តាភូមិភាគទូទាំងប្រទេសដើម្បីជ្រើសរើសក្រុមខ្លាំងឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


