កីឡា
ចូលវ័យ៥៩ឆ្នាំ ខ្សែប្រយុទ្ធជប៉ុន Miura ត្រៀមលេងរដូវកាលទី៤០
ខ្សែប្រយុទ្ធជប៉ុន Kazuyoshi Miura បានឈានចូលវ័យ ៥៨ឆ្នាំ នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ប៉ុន្តែអ្វីដែលអស្ចារ្យ លោកគ្រោងនឹងចាប់ផ្តើមរដូវកាលទី៤០ ក្នុងបាល់ទាត់អាជីព។

លោក Miura លេងឱ្យក្រុមនៅលីគទី៤របស់ជប៉ុន Suzuka ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Yokohama នៃលីគទី២។ សម្រាប់ក្លិប Suzuka ក៏គ្រោងនឹងចាប់ផ្តើមហ្វឹកហាត់នៅសប្តាហ៍នេះត្រៀមបើកនៅខែក្រោយ។
«ការចូលនិវត្តន៍មិនមែនជាជម្រើសទេ។ ខ្ញុំចង់លេងឱ្យបានច្រើននាទីតាមដែលខ្ញុំអាចធ្វើបាននៅក្នុងកីឡាបាល់ទាត់»។ លោក Miura បាននិយាយកាលពីចុងឆ្នាំមុនក្នុងសន្និសីទសារព័ត៌មានមួយ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo។

លោក Miura ធ្លាប់ប្រកបអាជីពនៅលីគនៃប្រទេសប្រេស៊ីល អ៊ីតាលី ក្រូអាត អូស្ត្រាលី និងព័រទុយហ្គាល់។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ១៩៨៦ ជាមួយក្លិប Santos លីគកំពូលប្រេស៊ីល ដែលជាក្លិបដែលល្បីល្បាញដោយតារាប្រេស៊ីល Pelé ។
នៅឆ្នាំ២០១៧ ពេលមានវ័យ ៥០ឆ្នាំ លោកបានក្លាយជាកីឡាករចំណាស់ជាងគេបំផុតដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតអាជីព។ នោះបានឈរលើកំពូលតារាងដែលកាន់ដោយកីឡាករជម្រើសជាតិអង់គ្លេស Stanley Matthews ដែលមានវ័យ ៥០ឆ្នាំដូចគ្នា និងនៅអាចរកគ្រាប់បាល់បាន។

លោក Miura មានឈ្មោះល្បីល្បាញដំបូងគេនៅក្នុងបាល់ទាត់ជប៉ុន។ លោកស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩លើក និងជាតារាឆ្នើមជាមួយក្រុមជម្រើសជាតិជប៉ុន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


